ព័ត៌មានជាតិ
គណៈកម្មាធិការគ្រោះមហន្តរាយ៖ ពលរដ្ឋក្នុងខណ្ឌ២រងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត
លោក សុទ្ធ គឹមកុលមុនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០តុលានេះថា ទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោតបានបណ្តាលឱ្យភូមិចំនួន២៧ក្នុងខណ្ឌចំនួន២បានរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតស្មើនឹងជាង១ពាន់គ្រួសារ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ស្រីជាង២ពាន់នាក់ និងប៉ះពាល់ផ្ទះជិត១ពាន់ខ្នង។

លោកបានបន្តថាក្នុងចំណោម២៧ភូមិក្នុងនោះមាន៣ភូមិនៅសង្កាត់បឹងធំ ខណ្ឌកំបូលរងគ្រោះប៉ះពាល់ប្រជាពលរដ្ឋ ៥១៥គ្រួសារប្រជាពលរដ្ឋសរុប ២៣៨៤នាក់ ស្រី១២០២នាក់ ផ្ទះ៤៩៣ខ្នងផ្ទះ ស្មើរនឹង៥១៥គ្រួសារ។
លោកបានបន្តទៀតថាភូមិចំនួន៣ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរួមមានភូមិដូនកុក មាន៨៨ខ្នងផ្ទះ ស្មើរនឹង ១០៨គ្រួសារ ប្រជាពលរដ្ឋសរុប ៥៥០នាក់ ស្រី២៤១នាក់ ភូមិអន្លុងស្វាយ មាន១០៤ខ្នងផ្ទះ ស្មើរនឹង១០៦គ្រួសារ ប្រជាពលរដ្ឋសរុប ៤៩៥នាក់ ស្រី២៤៧នាក់និងភូមិខ្ចៅ មាន៣០១ខ្នងផ្ទះ ស្មើរនឹង៣០១គ្រួសារ ប្រជាពលរដ្ឋសរុប ១៣៣៩នាក់ ស្រី៧១៤នាក់។

លោកបានបន្តថាចំណែក២៤ភូមិទៀតនៅ១០ សង្កាត់ ខណ្ឌដង្កោរ ប៉ះពាល់ខ្នងផ្ទះចំនួន ៤៧៤ ខ្នងផ្ទះ (កម្រិតស្រាល)ប៉ះពាល់គ្រួសារចំនួន ៥០៨ គ្រួសារស្មើនិង ១៧៨២នាក់ ស្រី ៩៤៦នាក់។
លោកបានបញ្ជាក់ទៀតថាដោយឡែកស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកគងពិសីគិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ស្ថានភាពជំនន់ទឹកភ្លៀងបានវិលត្រលប់ទៅភាពប្រក្រតីឡើងវិញ។ក្នុងនោះមានប្រជាពលរដ្ឋជម្លៀសចំនួន ១៩ គ្រួសារបានត្រលប់ទៅគេហដ្ឋានវិញហើយ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


