ព័ត៌មានជាតិ
តើគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានតួនាទីដូចម្ដេច?
ពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់ការតាមដានកិច្ចការព័ត៌មាន និងសាធារណមតិ។

សេចក្ដីសម្រេចរបស់សម្ដេចធិបតី ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក៏បានសម្រេចតែងតាំងសមាសភាពអនុប្រធាន និងសមាជិកមួយចំនួនទៀតនៃគណៈកម្មាធិការជាតិនេះ រួមមាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធានទី ១ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាអនុប្រធានអចិន្ត្រៃយ៍ លោក ទិត សុធា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងលោក មាស សោភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ជាអនុប្រធាន អមដោយសមាជិកជាអ្នកនាំពាក្យក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច អ្នកនាំពាក្យក្រសួងព័ត៌មាន និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការតែងតាំងសមាសភាពថ្មីនេះ គឺក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតឱ្យមានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលសរសរជាអក្សរកាត់ថា គ.ស.ព.ស. ជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់កិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ធផល ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ បើតាមអនុក្រឹត្យសម្ដេចធិបតី ចុះកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនេះ មានតួនាទី និងភារកិច្ចលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានស្តាប់គ្រប់ស្ថានការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

បន្ថែមពីលើនេះ គណៈកម្មាធិការជាតិនេះ ចូលរួមជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឱ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល ផ្តួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ សហការជាមួយបណ្តាញផ្សព្វផ្សាយ ដើម្បីចែករំលែកខ្លឹមសារ និងផ្សព្វផ្សាយបន្ត រួមទាំងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
សម្រាប់តួនាទីរបស់ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ គឺដឹកនាំកិច្ចការទូទៅរបស់គណៈកម្មាធិការជាតិនេះ ប្រសិនបើ ប្រធានអវត្ដមាន ឬមានករណីចាំបាច់ អាចប្រគល់សិទ្ធិជូនអនុប្រធានទី១ ឱ្យទទួលដឹកនាំការងារប្រចាំថ្ងៃរបស់គណៈកម្មាធិការ ក្នុងឋានៈជាប្រធានស្ដីទី។ អនុប្រធានទី១ អនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធាននៃគណៈកម្មាធិការជាតិនេះ គឺអនុវត្តការងារតាមការកំណត់ ដោយសេចក្តីសម្រេចរបស់ប្រធាន។

មាត្រា៦ នៃអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ក៏បានអនុញ្ញាតឱ្យគណៈកម្មាធិការនេះ អាចអញ្ជើញអ្នកនាំពាក្យក្រសួង-ស្ថាប័ន និងអ្នកនាំពាក្យរដ្ឋបាលរាជធានី-ខេត្ត ចូលរួមប្រជុំពិគ្រោះយោបល់ និងបំភ្លឺរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងក្របខ័ណ្ឌការងាររបស់ខ្លួន និងការងារចាំបាច់នានាបាន។
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាសេនាធិការ និងគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ហើយមានលេខាធិការដ្ឋានមួយ ជាសេនាធិការសម្រាប់ដំណើរការការងារប្រចាំថ្ងៃ ដែលមានទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


