Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ហាមប្រើប្រាស់ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន ឬ ម៉ោងសិក្សា មិនបម្រើឲ្យសកម្មភាពសិក្សា

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហាមឃាត់​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ ឬ ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់រៀន ឬ ម៉ោង​សិក្សា ដែល​មិន​បម្រើ​ឲ្យ​សកម្មភាព​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​កំពុង​បង្រៀន ជាពិសេស​ការ​លេង​ហ្គេម និង​បណ្ដាញ​ទំនាក់ទំនង​សង្គម មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា។

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី ២៤ តុលា​នេះ បាន​ណែនាំ​ដល់​គ្រូ​កំពុង​បង្រៀន​ក្នុង​ថ្នាក់ និង​ប្រធាន​ថ្នាក់ ត្រូវ​ណែនាំ​សិស្ស​ក្នុង​ថ្នាក់​ដែល​ប្រើប្រាស់​ទូរសព្ទ​ដៃ ឬ ឧបករណ៍​អេឡិចត្រូនិក​នាំ​ឲ្យ​ខាត ឬ​រំខាន​ដល់​ការសិក្សា។

ក្រសួង ក៏បាន​ណែនាំ​បន្ថែម​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថាន សិក្សា​សាធារណៈ​ទាំងអស់ រួមគ្នា​ពង្រឹង​វិន័យ និង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​ណែនាំ​ជាប្រចាំ​អំពី​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​រៀន ដល់​សិស្សានុសិស្ស ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក ឲ្យ​ស្រប​នឹង​គោលបំណង នៃ​ការ​អប់រំ។ ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន ត្រូវ​ចូលរួម​ណែនាំ​សមាជិក ឲ្យ​ផ្តោត​លើ​ការ​សិក្សា​រៀន​សូត ជាជាង​ការ​ចំណាយ​ពេល​លើ​ការ​លេង​ហ្គេម និង​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា។

គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សិស្ស​មាន​ទម្លាប់​ធ្វើ​ស្វ័យ​សិក្សា អាន និង​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ។ បង្កើត និង​អនុវត្ត​ការ​អប់រំ​ក្រៅ​ម៉ោង​សិក្សា ដូចជា​ក្លិប​សិក្សា​តាម​កម្រិត​ថ្នាក់ និង​តាម​មុខវិជ្ជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម