Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា បេសកកម្មរំដោះមីននៅកម្ពុជា នឹងទទួលបានការគាំទ្រជាបន្ដបន្ទាប់ទៀត

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញក្ដីសង្ឃឹមថា បេសកកម្មរំដោះមីននៅកម្ពុជា នឹងទទួលបាននូវការគាំទ្រជាបន្ដបន្ទាប់ទៀតពីវិស័យឯកជន ដៃគូអភិវឌ្ឍ​ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ។ ការបង្ហាញក្ដីសង្ឃឹមនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសខេត្តកំពង់ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន និងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍ​ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ ដែលបាននាំឲ្យកម្ពុជា អាចអនុវត្តសកម្មភាពរំដោះមីនបាន។

វិភាគទាន និងការគាំទ្រទាំងនេះ គឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងគួរឲ្យកោតសរសើរទាំងសម្រាប់ប្រជាជនកម្ពុជា ក៏ដូច ជាមនុស្សជាតិទាំងអស់មូល។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា បេស​កកម្មរំដោះមីននៅកម្ពុជា នឹងទទួលបាននូវការគាំទ្រជាបន្ដបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម