ព័ត៌មានជាតិ
ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមមួយនៅបាវិត ស្នើរួចពន្ធគ្រឿងសង្ហារិមផលិតលក់ចែកចាយនៅក្នុងស្រុក
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានទទួលសំណើរបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដែលស្នើឲ្យរដ្ឋាភិបាលពិចារណាលើកលែងពន្ធលើការផលិតគ្រឿងសង្ហារិមលក់ចែកចាយក្នុងស្រុក ខណៈក្រុមហ៊ុនអះអាងថាក្នុងប្រទេសអាស៊ានការនាំចូលសម្ភារៈគ្រឿងសង្ហារិមមិនមានការបង់ពន្ធនោះទេ។


លោក ស៊ុន ចាន់ថុល ក្នុងឱកាសដឹកនាំប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាចុះទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងបានបញ្ជាក់ថា សម្ភារៈគ្រឿងសង្ហារិមដែលនាំចូលពីប្រទេសសមាជិកអាស៊ានមិនមានការបង់ពន្ធនោះទេ។ ជាក់ស្តែងដូចគ្រឿងសង្ហារិមដែលដាក់លក់នៅតាមផ្សារទំនើបផ្សេងៗជាដើម។
ក្នុងការជួបក្រុមហ៊ុនផលិតគ្រឿងសង្ហារិមដែលមានទីតាំងនៅក្រុងបាវិត លោកឧបនាយកដ្ឋមន្រ្តីលើកពីសំណើក្រុមហ៊ុនដែលចង់ឲ្យរួចពន្ធសម្រាប់គ្រឿងសង្ហារិមផលិតនៅកម្ពុជាសម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុក។
«ក្រុមហ៊ុនអះអាងថា គ្រឿងសង្ហារិមដែលផលិតនៅបាវិតពេលលក់នៅកម្ពុជាត្រូវបង់ពន្ធ គាត់និយាយចឹង។ ចឹងទេគាត់ស្នើឲ្យពិចារណាកុំយកពន្ធ តើគួរដោះស្រាយរបៀបម៉េច យក ៥% ១០% ត្រូវរួចពន្ធឬមិនរួចពន្ធ»។ នេះបើតាមលោក ស៊ុន ចាន់ថុល។
ឆ្លើយតបសំណើនេះលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នឹងយកទៅជជែកពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរត្ន ដែលជាប្រធានគណៈកម្មការជាតិគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាតាមសំណើរបស់ក្រុមហ៊ុន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


