ព័ត៌មានជាតិ
បឹងពារាំង ជាតំបន់ទេសចរណ៍កំពុងទាក់ទាញ
តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាកន្លែងអភិរក្សមេពូជត្រី និងសត្វស្លាបជាច្រើនប្រទេភកំពុងទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប បឹងពារាំង គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ វាមានចម្ងាយពីក្រុងសៀមរាបប្រមាណជា១៤ គីឡូម៉ែត្រ ហើយបើយើងធ្វើដំណើរដោយជិះរថយន្ដ ឬជិះម៉ូតូយើងប្រើពេលតែ៣០នាទីប៉ុណ្ណោះ ដែលជាកន្លែងត្រូវបានទាក់ទាញអ្នកទេសចរឲ្យទៅទស្សនាជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ព្រមទាំងថ្ងៃបុណ្យទានផងដែរ។

លោក គង់ មង្គល ប្រធានសហគមន៍ទេចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គឺជាកន្លែងរមណីយដ្ឋានបែបធម្មជាតិមួយ ជាតំបន់អភិរក្សមេពូជត្រី និងសម្បូរទៅដោយសត្វស្លាបគ្រប់ប្រភេទ មានម្លប់ដើមរាំងត្រឈឹងត្រឈៃ យើងអាចបោះតង់សម្រាកលក្ខណៈជាក្រុមៗ ឬគ្រួសារ នាពេលយប់មើលមេឃមើលផ្កាយ ក្រោមពន្លឺព្រះច័ន្ទ ស្តាប់សំលេងសត្វយំល្វើយៗ ស្តាប់សំឡេងត្រីគប់ទឹកគ្រាំងៗ នឹងអាចជិះទូកលំហែកាយ ទស្សនាសត្វស្លាបជាច្រើន ដែលកំពុងស៊ីចំណីប្រចិកគ្នាលេងយ៉ាងខ្ញៀវខ្ញារក្នុងបឹងអភិរក្សនេះតែម្តង។
លោកបានបន្ដថា ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍បានមកទស្សនានៅតំបន់នេះជាបន្ដបន្ទាប់ ខណៈដែលមានព្រៃដើមរាំង និងជាតំបន់អភិរក្សជីវៈចម្រុះគ្រប់ប្រភេទ គួរឲ្យទាក់ទាញ។

នៅក្នុងបឹងពារាំងនេះ យើងមានទូកដែលរៀបចំដោយសហគមន៍សម្រាប់ទស្សនាឲ្យមានភាពងាយស្រួល ជិះទូកយើងប្រើរយៈពេលជាង១ម៉ោង ឬយូរជាងនេះសម្រាប់ទស្សនាសត្វស្លាប់គ្រប់ប្រភេទ និងផ្ដិតយករូបភាពដ៏ស្រស់ស្អាត ពីសម្រស់បឹងពារាំងពេលថ្ងៃរៀបលិច នឹងមើលសត្វជាច្រើនហ្វូងកំពុងរកចំណី តម្លៃទូក១ គឺ១០ដុល្លារអាចជិះបានពី៤-៥នាក់ បើភ្ញៀវគាត់ចង់បោះតង់ ខាងសហគមន៍រៀបចំឲ្យ គឺតម្លៃ១០ដុល្លា ហើយបើពួកគាត់មានតង់ស្រាប់គឺត្រឹមតែ៣ដុល្លារ ប៉ុណ្ណោះ។
លោកថា ទៅថ្ងៃអនាគតខាងសហគមន៍បឹងពារាំងក៏មានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដូចជាការធ្វើប៉មជាច្រើនកន្លែងសម្រាប់មើលសត្វ ធ្វើផ្លូវកង និងផ្លូវចូលមកឲ្យបានស្អាតល្អ ចំពោះសហគមន៍បឹងពារាំង គឺជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាតបំផុតដែលលោកអ្នកគួរតែមកទស្សនា ដើម្បីបំបាត់នូវការនឿយហត់ បំបាត់នូវទុកកង្វល់ មានអារម្មណ៍ស្រស់ថ្លា។

ព្រះតេជគុណ ឡម លឿម ព្រះវិន័យធរវត្តដំណាក់ក្រុងសៀមរាប មានសង្ឃដីការថា អាត្មាមានចំណាប់អារម្មណ៍នៅបឹងពារាំង ដែលជាតំបន់អភិរក្សបានល្អកន្លងមក ពោពេញទៅដោយធន់ធានធម្មជាតិទីនេះ មានត្រីមេពូជ សត្វស្លាបគ្រប់ប្រភេទ និងមានម្លប់ដើមរាំងត្រឈឹងត្រឈៃគួរជាទីគាប់ចិត្តរបស់អ្នកផងទាំងឡាយ ដែលបានមកដល់ហើយទស្សនាកម្សាន្ត ដើម្បីបន្ធូអារម្មណ៍តានតឹង បំបាត់នូវការនឿយហត់ បំបាត់នូវទុក្ខកង្វល់ និងភាពស្មុគស្មាញពីមុនមក តែនៅពេលដែលយើងមកដល់ទីនេះយើងមានអារម្មណ៍ស្រស់ថ្លា បានឃើញសត្វបក្សាបក្សីហោះហើរព្រូងព្រាតនៅក្នុងបឹងគួរឲ្យចាប់អារម្មណ៍។

ព្រះតេជគុណ មានសង្ឃដីការបន្តថា អាត្មានិមន្តមកកាន់បឹងពារាំងជាលើកទី៣ហើយ ជាមួយព្រះសង្ឃជាច្រើនអង្គ ដោយយល់ឃើញថា នៅទីនេះ កន្លែងនេះ មានញាតិញោម ឬក៏ភ្ញៀវជាតិ បានមកកម្សាន្តក្នុងតំបន់នេះជារឿយៗផងដែរ ។ ម្យ៉ាងវិញទៀតខាងសហគមន៍បឹងពារាំងពួកគាត់បានខិតខំប្រឹងប្រែងរៀបចំ និងថែរក្សាធន់ធានធម្មជាតិបានល្អប្រសើរសម្រាប់ឲ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាឲ្យច្រើនៗ ក៏ដូចក្មេងៗជំនាន់ក្រោយបានដឹងស្វែងយល់ពីតំបន់ទេសចរណ៍បែបធម្មជាតិមួយនេះ៕
អត្ថបទ ៖ គឿនវេត






-
សន្តិសុខសង្គម១៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល