ព័ត៌មានជាតិ
ស្នាក់នៅ Eden Beach Resort គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកកម្សាន្តនៅ កោះរ៉ុងសន្លឹម

ជាមួយសម្រស់ទេសភាពដ៏ស្រស់ត្រកាល នៃឆ្នេរសមុទ្រដ៏ស្រស់ស្អាត មិនចាញ់តំបន់ទេសចរណ៍ល្បឺៗ នៅក្នុងតំបន់ និងនៅលើពិភពលោក កោះរ៉ុងសន្លឹម របស់ប្រទេសកម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ផងដែរ ជាពេលបច្ចុប្បន្ន។

សម្រាប់លោកអ្នកដែលមានគម្រោងសម្រាកលំហែកាយ នៅលើកោះរ៉ុងសន្លឹម នាពេលចុងសប្ដាហ៍ ឬនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យផ្សេងៗ។ ថ្ងៃនេះ កម្ពុជាថ្មី សូមណែនាំជូនលោកអ្នក នូវទីកន្លែងស្នាក់នៅដ៏ល្អសាកសមបំផុត ទើបបើកថ្មីមួយកន្លែង ដែលមានឈ្មោះថា “Eden Beach Resort”។
ហេតុអ្វីបានជា “Eden Beach Resort” គឺជាជម្រើសដ៏ល្អបំផុត?
មានកន្លែងស្នាក់នៅជាច្រើន នៅលើកោះរ៉ុងសន្លឹម តែ “Eden Beach Resort” គឺជាជម្រើសដ៏ល្អ បើយោងទៅលើតម្លៃនៃការស្នាក់នៅ, សេវាកម្ម និងភាពសម្បូរបែប ដែលផ្ដល់ជូនសម្រាប់ភ្ញៀវ ដែលអញ្ជើញមកស្នាក់នៅ។ មានទីតាំងប្របនឹងឆ្នេរសមុទ្រ Eden Beach Resort ហាក់ដូចលេចត្រដែត ទាក់ទាញភ្នែកអ្នកផងទាំងពួង ដោយសារតែស្ថាបត្យកម្ម មានការរចនាខុសប្លែកពីគេ អមដោយការតុបតែងស្របទៅតាមការពេញនិយម និងនិន្នាការនានៃការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

ទើបតែបើកដំណើរការមែនពិត តែ Eden Beach Resort ទទួលបានការគាំទ្រយ៉ាងច្រើនពីភ្ញៀវក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ដោយសារតែមានតម្លៃស្នាក់នៅសមរម្យបំផុត អាចទទួលយកបាន នៅក្នុងចំណោមកន្លែងស្នាក់នៅផ្សេងៗទៀត នៅលើកោះមួយនេះ។

គ្រប់បន្ទប់ទាំងអស់ សុទ្ធតែបំពាក់ទៅដោយសម្ភារៈថ្មីៗ ទំនើបៗ មានដូចជា ទូរទស្សន៍ LED ដែលអាចទស្សនាបានគ្រប់ប៉ុស្តិ៍, ទឹកដៅទឹកត្រជាក់, មីនីបា, ទូសុវត្ថិភាព, ទូព្យួរខោអាវ, ប្រព័ន្ធអ៊ឺនធើណែតល្បឿនលឿន។ល។ ដែលមិនចាញ់សណ្ឋាគារលំដាប់ផ្កាយឡើយ។
បន្ថែមពីលើនេះទៅទៀតនោះ Eden Beach Resort មានអាងហែលទឹក ដែលមើលឃើញទេសភាពមាត់សមុទ្រ សម្រាប់ភ្ញៀវងូតលេងកម្សាន្ត បន្ទាប់ពីងូតទឹកសមុទ្ររួចផងដែរ។ មិនឆ្ងាយពីអាងហែលទឹក មានខ្ចុះ និងកៅអីសម្រាប់សម្រាកលំហែកាយស្ដាប់សំឡេងទឹកសមុទ្រ និងស្រូបយកខ្យល់បរិសុទ្ធនៃមាត់សមុទ្រ បកមករំភើយមិនដាច់គ្រប់ពេល ផងដែរ។

ជាមួយភាពរួសរាយរាក់ទាក់ របស់បុគ្គលិកនៅ Eden Beach Resort ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ អាចទទួលបានការសេវាកម្មកម្សាន្តផ្សេងៗ ដូចជាការៀបចំអាហារពេលល្ងាចនៅអាងហែលទឹក (Pool Party) ឬនៅលើឆ្នេរខ្សាច់មាត់សមុទ្រ, ការរៀបចំសម្រាប់គូស្នេហ៍មកក្រេបទឹកឃ្មុំ, ការរៀបចំជិះទូកកម្សាន្តទៅឆ្នេរផ្សេងៗទៀតនៅជុំវិញកោះ ស្ទូចត្រី មើលផ្កាថ្ម និងមើលផ្លេនតុន ជាដើម។

ដំណើរកម្សាន្តមកកាន់កោះរ៉ុងសន្លឹម របស់លោកអ្នកនឹងកាន់តែមានភាពសប្បាយរីករាយជាមួយការស្នាក់នៅ Eden Beach Resort។ សូមទំនាក់ទំនងមកកាន់លេង 071 5222 610 ឬ 071 5222 611 សម្រាប់ការកក់បន្ទប់ និងព័ត៌មានលម្អិតផ្សេងៗទៀត៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


