ព័ត៌មានជាតិ
សេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី ៦
អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី ៦ បានដំណើរការអស់រយៈពេលមួយព្រឹក នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចកី ហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករង ព្រះរាជាគណៈគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក -សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ព្រមទាំង តំណាងអង្គការ-សមាគមនានា ដែលជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្ស និងភ្ញៀវកិត្តិយសសរុបជាង ៥០០ អង្គ/នាក់។

អង្គមហាសន្និបាតទាំងមូល សូមសម្តែងនូវគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្វសាធុការពរ បវរមហាប្រសើរ សូមព្រះអង្គមានព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់នៅជាម្លប់ ត្រជាក់ត្រជុំរបស់រាស្ត្រជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ យូរអង្វែងតរៀងទៅ។


អង្គមហាសន្និបាត ក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលតែងគាំទ្រនូវបុព្វហេតុ នៃការកសាងកម្លាំងមហាសាមគ្គីជាតិ ឯកភាពជាតិរឹងមាំ ការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមវិភាគទាន កសាងមាតុប្រទេសគ្រប់ដំណាក់កាល ឲ្យមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ននេះ។ អង្គមហាសន្និបាត សូមវាយតម្លៃខ្ពស់ ចំពោះបូជនីយកិច្ចគ្រប់យ៉ាងរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សគ្រប់រូប និងរណសិរ្សគ្រប់ថ្នាក់ ដែលបានបំពេញកាតព្វកិច្ច ក្នុងការងារចលនាមហាជន ចុះជាប់ជិតស្និទ្ធជាមួយ ប្រជាជន ដឹងសុខទុក្ខក្នុងជីវភាពរស់នៅ និងសំណូមពររបស់ប្រជាជន និងជួយដោះស្រាយនូវរាល់បញ្ហានានា តាមលទ្ធភាពជាក់ស្តែងជូនប្រជាជនបានទាន់ពេលវេលា។ ក្នុងស្មារតីសាមគ្គីភាពជាភាតរៈ អង្គមហាសន្និបាតបានបំពេញការងារដោយជោគជ័យ តាមរបៀបវារៈដែលបានកំណត់ និងសូមដាក់ចេញនូវសេចក្តីសម្រេចចិត្ត ដូចខាងក្រោម៖



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


