Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនៅឆ្នាំ ២០២៤

បានផុស

នៅ

មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធិន និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានរដ្ឋាភិបាល សម្រេចដំឡើងប្រាក់បៀវត្សជូនចាប់ពីខែមករាឆ្នាំ ២០២៤។ ក្នុងនោះបៀវត្សអប្បបរមារបស់គ្រូបង្រៀន និងគ្រូពេទ្យទទួលបាន ១ ៤៥៦ ៩៥០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត

បើតាមសេចក្ដីថ្លែងហេតុស្ដីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ​បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិលនឹងត្រូវដំឡើងពីចំនួន ១ ៣០០ ០០០ រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៣៥៦ ៩៥០ រៀលនៅឆ្នាំ ២០២៤។

ចំណែកបៀវត្សអប្បរមារបស់គ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវដំឡើងពីចំនួន ១ ៤០០ ០០០ រៀល នៅឆ្នាំ​ ២០២៣ ដល់ ១ ៤៥៦ ៩៥៩ រៀល នៅឆ្នាំ ២០២៤។

​សម្រាប់ប្រាក់បៀវត្ស​នគរបាលជាតិ (ពលបាលត្រី) ​នឹងត្រូវបានដំឡើងពី ១ ៣៨៤ ៤៧៧រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៤៤៣ ៩២៧ រៀល នៅឆ្នាំ ២០២៤។ រីឯបៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី ១ ២៥១ ០០០ ដល់ ១ ៣០៦ ៥៥០ នៅឆ្នាំ ២០២៤។

ដោយឡែកចំពោះប្រាក់ឧប្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលនៅក្នុងឆ្នាំ ២០២៤។

​នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនចំណូលថវិកាជាតិ ៣២ ៥០៩ ប៊ីលានរៀលស្មើនឹង ២២,៧៤% នៃ ផ.ស.ស ហើយគ្រោងចំណាយ ៣៤ ៤៩៧ ប៊ីលានរៀល៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម