Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ បង្កើតយុទ្ធសាស្ត្រថ្មី លើកកម្ពស់ការអប់រំ នៅ កម្ពុជា

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា បាន​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ ២០២៣ កាលពី​ថ្ងៃ​ទី ២១ វិច្ឆិកា លោក បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ផ្តល់​ការ​គាំទ្រ សម្រប​សម្រួល​ការ​អនុវត្ត​អាទិភាព សកម្មភាព​សំខាន់ៗ និង​បង្កើត​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ប្រើប្រាស់​ធនធាន​ឲ្យ​បាន​សមស្រប ត្រូវ​ចំ​គោលដៅ សម្រាប់​កែលម្អ​កម្មវិធី​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ពិភាក្សា​សំខាន់​លើ លទ្ធផល សកម្មភាព និង​ផែនការ​យុទ្ធសាស្ត្រ​មួយ​ចំនួន ក្នុង​នោះ​រួមមាន ៖ ១. របាយការណ៍​វឌ្ឍនភាព នៃ​ការ​អនុវត្ត​កម្មវិធី​ថវិកា ២០២៣ កំណែទម្រង់​កម្មវិធី​សាលារៀន និង ការ​បង្កើត​សាលា​គំរូ ធ្វើ​បច្ចុប្បន្នភាព​លើ​ការ​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ថ្មី ២០២៤- ២០២៨ វឌ្ឍនភាព នៃ​ការ​អនុវត្ត​កម្មវិធី​សិក្សា​ថ្នាក់​ដំបូង យុទ្ធសាស្ត្រ​ពង្រីក​ការ​អនុវត្ត ៖ បណ្ដុះបណ្ដាល និង បំប៉ន​ឡើងវិញ​គ្រូបង្រៀន​កម្រិត​ថ្នាក់​ដំបូង និង​របាយការណ៍​វឌ្ឍនភាព នៃ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ជា​គន្លឹះៗ មួយ​ចំនួន លើ​ការ​បន្ត​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​កម្មវិធី​សិក្សា និង​ការ​អប់រំ​គ្រូបង្រៀន ,អនុវត្ត​ផែនការ​អាទិភាព​ដោយ​ផ្ដោត​លើ​ការ​រៀបចំ​គោល​នយោបាយ​ផ្អែក​លើ​លទ្ធផល​, បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​កាន់តែ​ប្រសើរ ឈាន​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​រួម​ជាច្រើន​ទៀត ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម