Connect with us

ព័ត៌មានជាតិ

៦ ខែ ឆ្នាំនេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាង ៧ ម៉ឺននាក់ ចុះបញ្ជីសមាជិក ប.ស.ស

បានផុស

នៅ

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា​នេះ​ថា ចាប់ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា មក​ដល់​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ មាន​សមាជិក ប​.​ស​.​ស ចុះ​បញ្ជី​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន ៧៥ ៧៧០ នាក់ ក្នុង​នោះ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៧៥ ៧១៦ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៥៤ នាក់។

លោក​បាន​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី ២១ វិច្ឆិកា សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត បាន​ទៅ​ប្រើប្រាស់​សេវា​មាន​ចំនួន ៧ ៧០១ ដង។ ដោយឡែក ការ​ចំណាយ​តាវកាលិក​ទូទាត់​មូលដ្ឋាន​សុខាភិបាល មាន​ចំនួន ៣៣០,២៨ លាន​រៀល។

លោក​បាន​បន្ត​ទៀត​ថា ដោយឡែក​នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា មាន​អ្នក​ចុះ​បញ្ជី​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប ៨៥៧ នាក់ ក្នុងនោះ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៨២៨ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ២៩ នាក់ និង​មាន​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​បាន​ទៅ​ប្រើប្រាស់​សេវា​មាន​ចំនួន ១ ០៦៥ ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប​.​ស​.​ស បាន​ចុះ​ធ្វើ​យុទ្ធនាការ​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​សរុប​ចំនួន ១ ០៤៩ លើក ដែល​មាន​អ្នកចូលរួម​ចំនួន ៣៥៣ ០៥៧ នាក់ និង​មាន ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្ដាញ សង្គម​របស់​សិល្បករ តារា​ចម្រៀង និង​អ្នក​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម ដោយ​មាន​ចំនួន​ចែករំលែក​បន្ត ៩២៦ ដង និង​ចំនួន​ចូល​ទស្សនា ៨៤ ៩២៥ ដង បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ទទួលបានតម្រុយ​ពី​ខេត្ត​ព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុង​ខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិ​នប្រចាំកម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គ្រាន់តែគិតចង់ចាប់ខ្លួនលោក Netanyahu សោះ, អាមេរិក ស្រាប់តែអនុម័តសំណើច្បាប់ដាក់ទណ្ឌកម្ម ICC 

ព័ត៌មានជាតិ៣ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

Sokha Hotels

ព័ត៌មានពេញនិយម