Connect with us

ព័ត៌មានជាតិ

១០ ឆ្នាំចុងក្រោយនេះមានបេក្ខជនប្រឡងបាក់ឌុបជាង​៦០ម៉ឺននាក់ក្នុងនោះជាប់និទ្ទេស A ជាង៥ពាន់នាក់

បានផុស

នៅ

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៦១ ៦៤៩០ នាក់ក្នុងនោះ ជាប់និទ្ទេស A ចំនួន ៥ ០៧៤ នាក់, និទ្ទេស B ​ចំនួន ៣០៦៩៣​នាក់,និទ្ទេស C ចំនួន៧៤៧៧១នាក់ និទ្ទេស D ចំនួន១៤២២៩៧នាក់ និងនិទ្ទេស E ចំនួន៣៣៩៦២០នាក់។

ក្នុងនោះនៅឆ្នាំ២០១៤ មានប្រឡង២លើកដោយលើកទី១មានបេក្ខជនប្រឡងជាប់ចំនួន ២៣ ១២៦ នាក់ស្មើនឹង ២៥,៧២ ភាគរយ ក្នុងនោះមានបេក្ខជនទទួលបាននិទ្ទេស A ចំនួន១១នាក់ និទ្ទេស B ចំនួន២៨០នាក់ និងមិនមាននិទ្ទេសC, D និងនិទ្ទេស E ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡងលើកទី២មានបេក្ខជនជាប់១០៨៧១នាក់ស្មើនឹង១៧,៩៤ភាគរយក្នុងនោះនិទ្ទេសC ម្នាក់និទ្ទេស D ចំនួន៥៥នាក់និងនិទ្ទេស Eចំនួន១០៨១៥នាក់។

ឆ្នាំ ២០១៥មានបេក្ខជនប្រឡងជាប់ចំនួន៤៦ ៥៦០នាក់ស្មើនឹង ៥៥,៨៨ ភាគរយក្នុងនោះមាននិទ្ទេស A ចំនួន១០៨នាក់ និទ្ទេស B ចំនួន១០៨៥នាក់ និទ្ទេសCចំនួន៣២៩២នាក់ និទ្ទេស D ចំនួន៦០៩៣នាក់ និងនិទ្ទេស E ៣៥ ៩៨២នាក់។

ឆ្នាំ២០១៦ មានបេក្ខជនប្រឡងជាប់ចំនួន ៥៥ ៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយក្នុងនោះនិទ្ទេស Aចំនួន៤០៥នាក់ និទ្ទេស B ចំនួន២៨០១នាក់និទ្ទេសCចំនួន៥៥៩៥នាក់,និទ្ទេស Dចំនួន៨៨៣៥នាក់និងនិទ្ទេស Eចំនួន៣៨១១៧នាក់។

ឆ្នាំ២០១៧ មានបេក្ខជនប្រឡងជាប់ចំនួន ៦៣ ៦៦៨ នាក់ស្មើនឹង ៦៣,៨៤ ភាគរយក្នុងនោះមាននិទ្ទេស A ចំនួន​៤២៤នាក់នាក់ និទ្ទេស Bចំនួន២៤៦៤នាក់និទ្ទេស C ចំនួន៥០០០នាក់,និទ្ទេស Dចំនួន ៩ ១២៣ នាក់ និងនិទ្ទេស Eចំនួន៤៦៦៥៧នាក់។

ឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាប់ចំនួន៧៦០៣៤នាក់ស្មើនឹង៦៧,០៧ភាគរយក្នុងនោះមាននិទ្ទេស Aចំនួន៤០៨នាក់នាក់ និទ្ទេស Bចំនួន២២២២នាក់និទ្ទេសCចំនួន៦០៤១នាក់,និទ្ទេស Dចំនួន១៥១៨០នាក់និងនិទ្ទេស Eចំនួន៥២១៨៣​នាក់។

ឆ្នាំ២០១៩មានបេក្ខជនប្រឡងជាប់ចំនួន ៧៩ ០៥២នាក់ស្មើនឹង ៦៨,៦២ ភាគរយក្នុងនោះមាននិទ្ទេស Aចំនួន៤៤៣​នាក់នាក់ និទ្ទេស Bចំនួន២៤៣០នាក់និទ្ទេសCចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤ ១០០ នាក់ និងនិទ្ទេស Eចំនួន ​៥៦ ២៣២នាក់។

ឆ្នាំ២០២០ក្រសួងអនុញ្ញាតឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិទាំងអស់គ្នាដោយសារការរាតត្បាតជំងឺកូវីដ១៩។

ឆ្នាំ២០២១នេះមានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២ ០១៦ នាក់ស្មើនឹង៦៥.៦៥ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។

ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន ១៥៥២នាក់ និទ្ទេស C ចំនួន១១ ៦៣៤នាក់ និទ្ទេស D ចំនួន២៣៤៩៩នាក់និងនិទ្ទេស E ចំនួន​ ២៩ ៩១៥នាក់។

ឆ្នាំ២០២២មានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ត្រូវជា៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥នាក់។

ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន ១ ០៤៩នាក់និទ្ទេស B ចំនួន ៧ ២៣២នាក់និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់។

សម្រាប់ឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ត្រូវជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជន​មកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២​នាក់ស្រី ​៧៣ ២៧៨នាក់។

ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម