ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រ នឹងទទួលបានឱកាសសិក្សាជំនាញបច្ចេកទេស ជាង ២ ពាន់កន្លែង ឥតគិតថ្លៃ ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្ដាល
កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្ដាល បានប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង ២០០០ កន្លែង លើជំនាញសំខាន់ៗ ចំនួន ១២ មុខ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

បើតាមសេចក្ដីប្រកាសព័ត៌មាន អាហារូបករណ៍សំខាន់ៗ ដែលវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បើកឲ្យសិក្សារួមមាន ៖ ជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់) ចំនួន ៣០០ នាក់, ការដំឡើងបណ្ដាញបំពង់ទឹកចំនួន ១៥០ នាក់, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារចំនួន ៣០០ នាក់, ការផ្សារអគ្គិសនីចំនួន ១៥០ នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០ នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន ១៥០ នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ១៥០ នាក់, សេវាកម្មកុំព្យូទ័រចំនួន ១៥០ នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ១៥០ នាក់, ការងារគេហកិច្ចចំនួន ១៥០ នាក់, ការចិញ្ចឹម និងថែទាំត្រីប្រាចំនួន ១៥០ នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០ នាក់។

សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា បេក្ខជនដែលអាចសិក្សាបាន នឹងទទួលបានថវិកាឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំ ឡើងទៅ មានបណ្ណសមធម៌ (ក្រីក្រ ១-២) និងបណ្ណគ្រួសារងាយរងហានិភ័យ ហើយត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត។ ចំពោះម៉ោងសិក្សា បេក្ខជនទាំងអស់ អាចសិក្សាចំនួន ៣ វេន គឺវេនថ្ងៃចន្ទ-សុក្រ (ព្រឹក-ល្ងាច) រយៈពេល ៤ ខែ និង វេនថ្ងៃសៅរ៍-អាទិត្យ រយៈពេល ១០ ខែ ហើយដោយឡែកវេនយប់ ត្រូវសិក្សាចំនួន ៨ ខែ។ ក្រៅពីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សិក្ខាកាម នឹងអាចចុះកម្មសិក្សាហាត់ការតាមបណ្តាក្រុមហ៊ុនឯកជន សហគ្រាសដែលជាឱកាសការងារខ្ពស់។

គួរបញ្ជាក់ថា ការប្រកាសផ្តល់អាហារូបករណ៍ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាល នាពេលនេះ ធ្វើឡើងបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា កន្លងទៅនេះ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


