Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋជិត ៩ ម៉ឺននាក់ ​មានការងារធ្វើ​ពីការវិនិយោគ​រោងចក្រ​នៅខេត្តស្វាយរៀង​

បានផុស

នៅ

លោក ​ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានជួប​សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips អ្នកសម្របសម្រួល​បណ្តាញ​ចិនប្រចាំតំបន់ នៃ Foreign, Commonwealth & Development Office (ចក្រភពអង់គ្លេស) នៅសាលាខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Matthew Phillips បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និង​សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងអប់រំជាដើម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ដែលជាប្រភព បង្កើត ការងារធ្វើសម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

លោក ​ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់អំពីភាពអំណោយផល នៃភូមិ សាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងការក្នុងគាំទ្រ សម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តា​មួយដ៏សំខាន់រួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញ​វិនិយោគិន​មកបណ្ដាក់ទុនបង្កើត​ក្រុមហ៊ុនរោងចក្រ សហគ្រាសនៅក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្ន​នេះមានតំបន់​សេដ្ឋកិច្ច ពិសេស កំពុងដំណើរការ ចំនួន ៩កន្លែង មានរោងចក្រ សហគ្រាសសរុប ២៧៦កន្លែង និងបានផ្ដល់ការងារ ធ្វើជូនប្រជាពលរដ្ឋ ប្រមាណជិត ៩ម៉ឺននាក់។ ​

​មានប្រសាសន៍ក្នុងជំនួបនេះផងដែរ លោក Matthew Phillips បានថ្លែងអំណរគុណចំពោះ​លោកអភិបាល​ខេត្ត ដែលបានទទួលស្វាគមន៍ប្រកបដោយ ភាពកក់ក្ដៅ រាក់ទាក់ និងស្និទ្ធស្នាល ជាពិសេសក្នុងការចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួប​ និង​ពិភាក្សាការ​ងារនៅថ្ងៃនេះ​ និងសូមកោតសរសើរចំពោះការរីកចម្រើន​លើគ្រប់វិស័យដែល​ខេត្តស្វាយរៀង​សម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ហើយលោកជឿជាក់ថា សារៈសំខាន់នៃជំនួបនេះនឹងធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការ​កាន់តែ​រីកចម្រើន និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពថែមទៀត៕

​អត្ថបទៈ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម