ព័ត៌មានជាតិ
គម្រោងកែលម្អក្រុងសៀមរាបជំហានទី២ ចាប់ផ្តើមដំណើរការដើមខែក្រោយ
គម្រោងកែលម្អក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្តើមដំណើរការដើមខែក្រោយ ក្នុងការកែលម្អស្ទឹងសៀមរាបប្រវែង ៥ គីឡូ ដែលចំណាយថវិកាជាង ២០ លានដុល្លារអាមេរិក (២០,000,២៦៨)។
ជាគម្រោងក្រោមការដឹកនាំសាងសង់របស់អភិបាលខេត្តរង លោក ង៉ាន់ ភិរុណ និងក្រុមហ៊ុនអេស.បី.ខេ ដែលគ្រោងថវិកា ជាង ២០ លានដុល្លារនោះ ដែលជាថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលមានក្រសួងសាធាណការជាចម្ចាស់គម្រោង។
ក្នុងកិច្ចប្រជុំស្តីពីការលើកគម្រោងកែលម្អនេះក្រុមអាជ្ញាធរពាក់ព័ន្ធបានលើកពី បញ្ហាបរិស្ថាន និងការបំពុលបរិស្ថាន ទឹកស្ទឹង ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនៅតាមដឹងស្ទឹង។

ក្នុងកិច្ចប្រជុំនោះដែរ ក៏បានឯកភាពក្នុងអនុវត្តគម្រោងកែលម្អស្ទឹងនៅផ្នែងខាងលើ ពីស្ពានអាងក្រពើ ទៅដល់ស្ពានអង្គរ ធ្វើឲ្យបន៉ី្សគ្នាទៅនឹងគម្រោងរបស់កូរ៉េផងដែរ។
ក្នុងគម្រោងនេះដែលនឹងដំណើរការបើកការដ្ឋាន នៅដើមខែ មីនានេះ ព្រមទាំងមានការរៀបចំដើមឈើ ក្នុងការទប់ដីកុំឲ្យច្រោះបាក់នៅតាមមាត់ស្ទឹង ដោយចរន្តទឹកហូរ និង ធ្វើឲ្យសោភណ្ឌភាពស្ទឹង កាន់តែស្រស់ស្អាតប្រកបដោយលក្ខណៈធម្មជាតិ ព្រមទាំងស្ថាបនាផ្លូវសង្ខាងស្ទឹងទៀតផង។
លោក ង៉ាន់ ភិរុណ ក៏បានធ្វើការឯកភាពទៅតាម កិច្ចពិភាក្សា ក្នុងការបន៉ី្សគម្រោង កែលម្អស្ទឹងនៅផ្នែកខាងលើ ទៅគម្រោងរបស់កូរ៉េ និង ធ្វើការដាំដុះដើមឈើឡើងវិញនៅតាមដងមាត់ស្ទឹង ក្នុងការលើកកម្ពស់បរិស្ថានធម្មជាតិនៃដងស្ទឹងប្រវត្តិសាស្ត្រទៀតផង ។
ក្នុងនោះលោកក៏បានបញ្ជាក់ ចំពោះមន្ទីរជំនាញក្នុង ការអនុវត្តគម្រោងនេះ ដោយស្ទឹងសៀមរាបមានការពាក់ព័ន្ធទៅនឹងរមនីយដ្ឋានប្រវត្តិសាស្ត្រផងនោះ ក្នុងការសាងសង់ ស្ពាន មានការពាក់ព័ន្ធនឹងវប្បធម៌ សាសនា វិស័យទេសចរណ៍ សេដ្ឋកិច្ច ។
ក្នុងនោះដែរឯកឧត្តម ក៏បានជម្រុញដល់ ម្ចាស់គម្រោង ត្រូវធ្វើការសិក្សាបន្ថែម ចំពោះផ្លូវសម្រាប់ជនពិការ ផ្លូវថ្មើរជើង និង ទីចំណតយានយន្ត ព្រមទាំងទីលានហាត់ប្រាណ និង ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និង ប្រព័ន្ធលូរទឹកភ្លៀង កុំឲ្យហូរចូលក្នុងស្ទឺងសៀមរាបឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ម៉្យាងទៀត គម្រោងកែលម្អរស្ទឹងសៀមរាបនេះ ដោយប្រើប្រាស់ថវិកាកម្ចី ក៏ដូចជាថវិការាជរដ្ឋាភិបាល ហើយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំប្លង់មេឲ្យបានត្រឹមត្រូវ និង រៀបចំឲ្យគម្រោងនេះបន៉ី្សគ្នាជាមួយគម្រោងស្តារស្ទឹងសៀមរាបរបស់រាជរដ្ឋាភិបាល ។
ក្នុងនោះដែរ ឯកឧត្តម ក៏មានសង្ឃឹមជឿជាក់ផងដែរថា នៅពេលគម្រោងផ្លូវ ៣៨ខ្សែ និង គម្រោង កែលម្អរស្ទឹងសៀមរាប និង អាកាសយានដ្ឋានថ្មី រួមទាំងគម្រោងរៀបចំគ្រប់គ្រងរមណីដ្ឋានភ្នំគូលែន ហើយយើងបានស្ថាបនាហើយរួចរាល់ ក្នុងពេលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ និងក្រោយពេលកូវិដ១៩ អស់ពីលើពិភពលោកយើងនេះទៅ ក្នុងការទទួលស្វាគមន៍ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹង ធ្វើឲ្យជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប មានការប្រែប្រួលឡើងថែមទៀត៕

អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


