Connect with us

ព័ត៌មានជាតិ

លោក វង្សី វិស្សុត៖១៦ឆ្នាំមកនេះ អ.វ.ត.ក ជោគជ័យច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិសុទ្ធ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សម្រេចបាននូវជោគជ័យជាច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែលដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជា ជាមួយនឹងការជះឥទ្ធពលវិជ្ជមានទាំងនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិសុទ្ធ បានលើកឡើងពីការកត់សម្គាល់បែបនេះ នៅក្នុងពេលចូលរួមធ្វើជាអធិតីភាពក្នុងកម្មវិធីបិទបញ្ចប់«គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

លោក វង្សី វិសុទ្ធ បានគូសបញ្ជាក់ពីការកត់សម្គាល់របស់លោកបន្តថា  លទ្ធផលដែល អ.វ.ត.ក សម្រេចបានក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះរួមមាន ទី១/ អ.វ.ត.ក. បានរួមចំណែកជួយពង្រឹងនីតិរដ្ឋ និងបានបញ្ចប់វប្បធម៌និទណ្ឌភាពនៅសង្គមកម្ពុជា ទោះបីជាឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនោះបានកើតមានឡើងជិត៥០សិបឆ្នាំក៏ដោយ។ ទី២/ កម្ពុជាបំពេញបាននូវកាតព្វកិច្ចយ៉ាងពេញលេញនិងបានរួមចំណែកដល់«គោលការណ៍សាកលរបស់ អ.ស.ប. នៃការទទួលខុសត្រូវ ដើម្បីការពារប្រជាជនរបស់ខ្លួនពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលរួមមាន៖ អំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្រ្គាម, និងអំពើបោសសម្អាតជាតិពន្ធុ (Ethnic Cleansing) ជាដើម។

ទី៣/ អ.វ.ត.ក. បានរួមចំណែកជួយពង្រឹងដល់ដំណើរការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការផ្តួចផ្តើម និងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរក្សាបាននូវសុខសន្តិភាព និងសម្រេចបាននូវឯកភាពជាតិ ទឹកដី និងការផ្សះផ្សាជាតិនៅគ្រប់ច្រកល្ហកនៃសង្គមកម្ពុជា និងបានលើកកម្ពស់ដល់ការចងចាំ ជាពិសេស ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងនៅកម្ពុជា។ ទី៤/ អ.វ.ត.ក. បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ក្នុងនាមជាដើមបណ្តឹង ហើយស្វែងយល់ពីការពិតនិងទទួលបាននូវយុត្តិធម៌ចំពោះអំពើដ៏សាហាវឃោរឃៅនៃរបបខ្មែរក្រហម ដោយមានជនរងគ្រោះនិងសាធារណជនទូទៅសរុបចំនួនជាង៦៥ម៉ឺននាក់បានមកចូលរួមក្នុងដំណើរការកាត់សេចក្តីដោយផ្ទាល់ឬតាមរយៈសកម្មភាពផ្សព្វផ្សាយ និងទី៥/ អ.វ.ត.ក. បានចូលរួមចំណែកយ៉ាងសំខាន់ដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់ និងយុត្តិធម៌តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការ និងមន្រ្តីច្បាប់ និងការផ្ទេរចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិ និងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ជាក់ស្តែង គំរូរដ្ឋបាលតុលាការរបស់ អ.វ.ត.ក. ត្រូវបានក្រសួងយុត្តិធម៌យកមកធ្វើជាគំរូ និងដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់បន្ថែមថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. គឺបានធ្វើឡើងនៅក្រោមប្រព័ន្ធច្បាប់និងតុលាការជាតិ ដោយប្រើប្រាស់ប្រព័ន្ធច្បាប់ស៊ីវិល (Civil Law System) និងមានការចូលរួមពីអន្តរជាតិ ប៉ុន្តែមិនមានអំណាចសម្រេចណាមួយជំនួសកម្ពុជាក្នុងនាមជាប្រទេសមា្ចស់ផ្ទះឡើយ។ ក្នុងន័យនេះ, កម្ពុជារក្សាបាននូវអធិបតេយ្យភាព និងភាពជាម្ចាស់ក្នុងការដឹកនាំនិងចាត់ចែងដំណើរការកាត់សេចក្តី និងបង្កលក្ខណៈងាយស្រួលដល់ការបង្រួបបង្រួម និងផ្សះផ្សារជាតិ។

 តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក វង្សី វិសុទ្ធ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុនដែលជាមិត្តដ៏ល្អ, ជិតស្និទ្ធនិងស្មោះត្រង់របស់កម្ពុជាក្នុងគ្រប់កាលៈទេសៈជាមួយនឹងឆន្ទៈមោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រាប់ទាំងការទូត សង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលជាងបីទស្សវត្សរ៍កន្លងមក។ ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ដំណើរការកាត់ក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ការជួយសាងសង់អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) និងការអនុវត្តគម្រោងពាក់ព័ន្ធនានាដែលមានសារៈសំខាន់ក្នុងកិច្ចការនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម