ព័ត៌មានជាតិ
អ.វ.ត.ក ស្វាគមន៍យុវតី នរៈ វត្តី ដែលជ្រើសឱ្យដើរតួជំនួសជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មួយថ្ងៃដើម្បីស្វែងយល់តួនាទីដ៏សំខាន់របស់សាលាក្តីនេះ
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានទទួលស្វាគមន៍កញ្ញា នរៈ វត្តី ដែលត្រូវបានជ្រើសរើសឱ្យដើរតួនាទីជំនួសជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយថ្ងៃ តាមរយៈយុទ្ធនាការ Girl Takeover របស់អង្គការ Plan International។

កញ្ញា នរៈ វត្តី ដែលមានវ័យ១៩ឆ្នាំ ជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សានៅ អ.វ.ត.ក. ក្នុងនាមជាឯកអគ្គរដ្ឋទូតជំនួស ដើម្បីស្វែងយល់បន្ថែមអំពីការរួមចំណែកដ៏សំខាន់របស់សាលាក្តី ក្នុងការលើកកម្ពស់យុត្តិធម៌ ការទទួលខុសត្រូវ និងការកសាងសន្តិភាពនៅកម្ពុជា។

ក្រោយពីបានស្វែងយល់ពីសមាសភាគសំខាន់នៅក្នុងមជ្ឈមណ្ឌលធនធានរួចមក ឯកអគ្គរដ្ឋទូតជំនួសរូបនេះ បានជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំអ.វ.ត.ក. ដែលមានវត្តមានលោក ហែម ក្រាញ់តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. ដោយបានផ្តោតសំខាន់ទៅលើការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ តាមរយៈកម្មវិធី Civil Peace Service ទាក់ទងនឹងដំណើរការផ្លូវច្បាប់របស់ អ.វ.ត.ក. កេរដំណែល និងការអភិរក្សបណ្ណសារ ព្រមទាំងទស្សនវិស័យនាពេលអនាគតនៃយុត្តិធម៌អន្តរកាល។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមរវាង អ.វ.ត.ក. និងស្ថានទូតអាល្លឺម៉ង់ ក៏ដូចជាអង្គការ Plan International Cambodia ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពយុវតីកម្ពុជាក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យច្បាប់ ការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

អ.វ.ត.ក. បានបង្ហាញក្ដីមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានា ដែលជំរុញការចូលរួមរបស់យុវជន ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។
គួរបញ្ជាក់ថា យុទ្ធនាការ Girl Takeover បានគាំទ្រដល់យុវតីកម្ពុជា ឱ្យសម្រេចក្តីប្រាថ្នារបស់ពួកគេ ដោយបានផ្តល់នូវឱកាសឱ្យពួកគេបានបោះជំហានចូលក្នុងតួនាទីជាអ្នកដឹកនាំ និងទទួលបានបទពិសោធក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់។ តាមរយៈការដើរតាមគន្លងអ្នកដឹកនាំ យុវតីកម្ពុជា នឹងបានឃើញពីរបៀប ដែលឯកអគ្គរដ្ឋទូតដោះស្រាយបញ្ហាប្រឈម ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តនានា។

យុទ្ធនាការនេះ ក៏នឹងផ្តល់ឱកាសឱ្យយុវតីបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងអ្នកដឹកនាំ ក្នុងដំណើរការងារពេញមួយថ្ងៃនេះ ហើយក៏បានជំរុញនឹងលើកទឹកចិត្តយុវតីឱ្យបន្តមានទំនុកចិត្តព្រមទាំងបានពង្រឹងភាពជាអ្នកដឹកនាំរបស់ពួកគេ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


