ព័ត៌មានជាតិ
មកស្គាល់កន្លែងបោះតង់ លើទឹកដីទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ នៃខេត្តស្ទឹងត្រែង
នៅរដូវធ្លាក់ខ្យល់អំឡុងខែកត្តិកនេះ ជាវេលាអំណោយផលមួយសម្រាប់ដំណើរកម្សាន្តជិះទូកគយគន់ទេសភាព និងបោះតង់លំហែកាយលើឆ្នេរទន្លេដ៏ស្រស់ស្អាត ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង។ បើនិយាយពីតំបន់ទេសចរណ៍ទាក់ទាញបំផុតសម្រាប់ខេត្តស្ទឹងត្រែង គឺតំបន់រ៉ាមសារ ព្រោះសម្បូរដោយធនធានធម្មជាតិ ព្រៃលិចទឹក និងជាជម្រកសត្វដ៏សំខាន់មួយនៃប្រទេសកម្ពុជា។

តំបន់ដីសើមមួយនេះ ជាតំបន់កម្សាន្តបោះតង់ដ៏ពេញនិយមបំផុត របស់អ្នកទេចរ ដែលមានកោះសរុបជាង៥០ ដែលក្នុងនោះ កោះចំនួន៧ មានប្រជាសហគមន៍រស់នៅ និងប្រកបរបរកសិកម្មនៅទីនោះផងដែរ។ អ្វីដែលពិសេសនៅទីនោះពោ ពេញដោយតំបន់ទេសចរណ៍ដែលមានសក្ដានុពលសំខាន់ៗដូចជា ព្រៃអ្នកតា កោះសំបូរ ក្បាលកោះស្នែង ក្បាលកោះទន្លេមួយ ភ្នំត្រងើល អន្លង់ថ្មកំបោរ វាលព្រលាន ក្បាលកោះ និងកោះហាន ។


កន្លែងទេសចរណ៍ទាំងនេះ ជាឋានសួគ៌បៃតង លើដែនទឹកតំបន់អភិរក្សជីវចម្រុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ ទឹកដីនៃខេត្តស្ទឹងត្រែង។ តំបន់ទេសភាពសហគមន៍អេកូទេសចរណ៍កោះតាមដងទន្លេមេគង្គ នៅអំឡុងខែនេះ ពិតជាស្រស់ស្អាតខ្លាំង។



ទេសចរអាចជិះកាយ៉ាក ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរខ្សាច់សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ យើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ