Connect with us

កីឡា

ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ នៅ​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​លើក​ពេល

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ប្រកាស​ពី​ការ​លើក​​ពេល​ រៀប​ចំ​ ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុង​អន្តរជាតិ ចក្រភពអង្គរ លើកទី១០ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥ នៅ​អង្គរវត្ត ខេត្ត​សៀម​រាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ជូន​ដំណឹង​ពី​ការ​លើក​ពេល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​ កក្កដា ឆ្នាំ ២០២៥ ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយសារ​ប្រទេស​ជាតិ​កំពុង​មាន​សង្គ្រាម​នៅ​ព្រំ​ដែន​ជា​មួយ​ប្រទេស​ថៃ។ ​ថ្នាក់​ដឹក​នាំ និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​ការ​រួម​កម្លាំង​សាមគ្គី​គ្នា​ដើម្បី​ជួយ​ដល់​កម្លាំង​ទ័ព​ជួរ​មុខ​ដែល​លះ​បង់​ជីវិត និង​កម្លាំង​កាយ​ចិត្តក្នុង​ស្មារតី​ការពារ​បូរណភាព​ទឹក​ដី​។ ជា​មួយ​គ្នា​នេះ ក៏​ត្រូវ​ការ​ជំនួយ​ដើម្បី​ជួយ​​ដល់​​ពួក​គាត់ និង​ជន​ភៀស​សឹក​ដែល​ចាក​ចោល​លំនៅដ្ឋាន និង​កំពុង​ត្រូវ​ការ​គ្រឿង​ឧបភោគ បរិភោគ​គ្រប់​បែប​យ៉ាង​ណា។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​​ថ្មី​ទេ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ប្រទេស​ជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម