ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន ត្រូវផ្ដល់ព័ត៌មានពិតជូនពលរដ្ឋ ដើម្បីបន្សាបព័ត៌មានមិនពិត
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ នៅតែមានបុគ្គលមួយចំនួន បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីបំពុលសង្គម ឬញុះញង់ឲ្យប្រជាពលរដ្ឋខឹងសម្បាមកលើរាជរដ្ឋាភិបាល។

ដូច្នេះហើយ ទើបគណៈកម្មាធិការជាតិ ត្រូវផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានយល់ដឹង ហើយមិនជឿទៅលើព័ត៌មានមិនពិតទាំងនោះ។ នេះបើតាមរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.)។
នារយៈពេលចុងក្រោយនេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានចេញសារបញ្ជាក់ជាបន្តបន្តាប់ ទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីសំណាក់បុគ្គលមួយចំនួន នៅលើបណ្ដាញសង្គម។
លោក ប៉ែន បូណា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧នេះ បានសម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ កាលពីដើមខែកញ្ញា ឆ្នាំ ២០២៣មក គឺគណៈកម្មាធិការជាតិ បានបំពេញការងារយ៉ាងសកម្ម។
ក្នុងនោះដែរ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួន បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីបំពុលសង្គម ឬញុះញង់ឲ្យប្រជាពលរដ្ឋខឹងសម្បាមកលើរាជរដ្ឋាភិបាល តាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយ។
លោក ប៉ែន បូណា បានបន្ថែមថា «ដូច្នេះ នៅពេលដែលយើងឃើញបែបព័ត៌មានបែបហ្នឹង លេខាធិការដ្ឋានរបស់យើង បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីប្រាប់ប្រជាពលរដ្ឋថា នោះ គឺជាព័ត៌មានមិនពិតទេ គឺជាព័ត៌មានក្លែងក្លាយទេ ហើយបន្ទាប់មកបានយើងផ្ដល់ព័ត៌មានពិត ជូនដល់ប្រជាពលរដ្ឋលោកបានជ្រាប ក្នុងនាមលោកជាម្ចាស់ឆ្នោត»។
បើតាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ គឺគណៈកម្មាធិការជាតិ បានពិនិត្យតាមដានជាប់ជាប្រចាំទៅលើពាក់ព័ន្ធមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយនេះ ហើយថាបច្ចុប្បន្ននៅតែមានច្រើន។ ព័ត៌មានទាំងនោះ បង្កើតឡើងដោយបុគ្គលមួយចំនួន ដែលមានចេតនាមិនល្អចំពោះប្រទេសជាតិ ហើយកិច្ចការសំខាន់របស់គណៈកម្មាធិការជាតិ គឺផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានយល់ដឹង ហើយមិនជឿទៅលើព័ត៌មានមិនពិតទាំងនោះ។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយនេះ គឺជារឿងសំខាន់ណាស់ ហើយក្នុងនាមប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវតែទទួលបានព័ត៌មានពិតពីរាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ននានា ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់។ «អញ្ចឹងហើយ កិច្ចការរបស់យើងនៅតែបន្តធ្វើជាបន្តបន្ទាប់ ដើម្បីបន្សាបព័ត៌មានមិនពិត ព័ត៌មានប្រឌិតក្លែងក្លាយទាំងអស់នោះ ឲ្យចេញអស់ពីស្មារតីរបស់ប្រជាពលរដ្ឋរបស់យើង កុំឲ្យគាត់ជឿ ពីព្រោះព័ត៌មានទាំងអស់ហ្នឹង វាចេតនាមួយគឺបំពុលសង្គមទេ មិនមែនជាព័ត៌មានពិតដែលមានផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋឡើយ»។
សូមជម្រាបថា កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់កិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ធផល ស្នាដៃ និងកេរ្ដិ៍ឈ្មោះរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


