ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនតាំងពិព៌រណ៍អបអរសាទរខួបទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅវិមានឈ្នះ ឈ្នះ
ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានៅវិមានឈ្នះឈ្នះ បានចូលរួមផ្សព្វផ្សាយតាំងបង្ហាញអំពីសកម្មភាព និងស្នាដៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិបានដឹង និងសិក្សាស្វែងយល់។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល២៨ឆ្នាំមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលការពារសន្ដិសុខសណ្ដាប់ធ្នាប់លើបញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តថា “អបអរសាទរនៃខួប២៥ឆ្នាំនៃនយោបាយឈ្នះឈ្នះនេះ គឺអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងរូបសកម្មភាពមានដូចជាសកម្មភាពរបស់ថ្នាក់ដឹកនាំ និងការរីកចម្រើនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីកកើតតាំងពីឆ្នាំ១៩៩៥មក គិតមកដល់ឆ្នាំ២០២៣នេះមានរយៈពេល២៨ឆ្នាំហើយ”។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្ដបន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងវិស័យសន្តិសុខជាតិដែលត្រូវយកចិត្តទុកដាក់។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក នេត សាវឿន បានដាក់ចេញនូវគោលការណ៍ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវរួមគ្នាអនុវត្តឱ្យបាននូវកញ្ចប់ការងារទាំង៥ មានការងារផ្សព្វផ្សាយអប់រំ ការងារអនុវត្តច្បាប់ ការងារព្យាបាលស្ដានីតិសម្បទា និងសមាហរណកម្ម ការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុផ្សំគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសហគមន៍មានសុវត្ថិភាពតាមរយៈការកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាដែលបង្កឡើងពីគ្រឿងញៀននេះ ដោយប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់ស្រទាប់ត្រូវតែបានយល់ដឹងដើម្បីពួកគាត់អាចចូលរួមកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


