Connect with us

ព័ត៌មានជាតិ

​ខេត្ត​គោលដៅ​ទេសចរណ៍​ធំ ៣ សុទ្ធ​តែ​ទទួល​កំណើន​​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំ

បានផុស

នៅ

បើ​យោង​តាម​របាយការណ៍របស់រដ្ឋបាលខេត្ត ខេត្ត​គោលដៅ​ទេសចរ​ណ៍​ចំនួន ៣ សុទ្ធ​តែ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នា​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល២០២៤។

ក្នុង​រយៈពេល ៣ ថ្ងៃ​ពី​ថ្ងៃ ២៩ ដល់​ថ្ងៃ ៣១ ខែ​ធ្នូ​ឆ្នាំ ២០២៣ ខេត្ត​បាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣៥៣ ៧០៨ នាក់​ កើន​ឡើង​ជាង ៦៧% ធៀប​ឆ្នាំ ២០២២ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៥២ ៧៩០ នាក់ និង​អន្តរជាតិ​ចំនួន ៩១៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​បាត់ដំបង​បាន​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ ការ​តាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយរួម​ទាំង​ការ​ប្រណាំង​ទូក​ដើម្បី​ផ្តល់​ការ​កម្សាន្ត​ដល់​ភ្ញៀវ​ទេសចរចូលរួមអបអរសាទរថ្ងៃឆ្លង​ឆ្នាំសកលក្នុងខេត្តបាត់ដំបង។

ដោយ​ឡែក​ខេត្ត​សៀមរាប​ជា​ខេត្ត​​គោលដៅ​ទេសចរណ៍​ផ្នែក​វប្បធម៌​ដ៏​សំខាន់​ ក៏​ទទួល​ភ្ញៀវ​ទេសចរ​​ទៅ​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​។

កម្មវិធី​ឆ្លង​ឆ្នាំ​សកល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ពុំ​មាន​បាតុភាព​អ្វី​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ដោយ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​តុបតែង​លម្អ​សម្រាប់​ឆ្លង​ឆ្នាំ​សកល ២០២៣-២០២៤ បង្ក​ភាព​សប្បាយ​ជូន​ដល់​ភ្ញៀវ​ជា​តិនិង​អន្តរជាតិ។

បើ​តាម​លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​ទូរសព្ទ​ថា នា​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ ខេត្ត​សៀមរាប​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាង ៣០ ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ប្រមាណ ២៩៥​ ០០០ នាក់​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៩​ ០៦៤ នាក់។

លោក​ថា កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំសកល​កើន​ឡើង​បើ​ធៀប​ឆ្នាំ ២០២២។ គោលដៅ​ទេសចរណ៍​សំខាន់ៗ​​សម្រាប់កម្មវិធី​ឆ្លង​ឆ្នាំ​មាន ៤​ ទីតាំង​ធំៗ​មាននៅ​មុខ​សណ្ឋាគារ Grand hotel រហាត់ខាងកើតស្ទឹងសៀមរាប ផាប់ស្ត្រីត និង​ឆាក​ Cambodia ផ្លូវស៊ីវត្ថា។

ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​គោលដៅ​ឆ្នេរ​សមុទ្រ​ដ៏​ល្បីល្បាញ​ក៏​មាន​ភ្ញៀវ​ទៅ​កម្សាន្តយ៉ាង​​ច្រើន​ផង​ដែរ។ ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំសកលឆ្នាំ ២០២៤ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ មាន​​ភ្ញៀវទេសចរ កកម្សាន្ដនៅខេត្តព្រះសីហនុសរុប​ចំនួន​ ៤៧២.៦៩៧ នាក់ កើន​ឡើង ២១,២៤ភាគរយ បើធៀប​នឹងឆ្នាំកន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៤២ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម