Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរចំពោះសមិទ្ធផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មានតម្លៃជាង ៣៤ ម៉ឺនដុល្លារ ដែលត្រូវបានសម្ពោធ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​សាទរ​ចំពោះ​សមិទ្ធផល​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​តម្លៃ​ជាង ៣៤ ម៉ឺន​ដុល្លារ ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដើម្បី​បម្រើ​ប្រជាជន និង​ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​សាទរ​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨ រោច ខែ​មិគសិរ ឆ្នាំថោះ ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ ២០២៤។

លោក វ៉ា ថន សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ក្រចេះ បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ មាន​ឆន្ទៈ​មោះមុត ពុះពារ​រាល់​ការ​លំបាក​ដោយ​ឈរ​លើ​ស្មារតី​សាមគ្គី សហការ និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព យ៉ាង​ខ្ជាប់ខ្ជួន ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ​សង្គម​ជូន​ប្រជាពលរដ្ឋ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​សេចក្តី​នឹករលឹក និង​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល សម្តេច តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បម្រើ​ឲ្យ​រដ្ឋបាល​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​អគារ​នេះ​ក៏បាន​បង្ហាញ​ពី​ភាពរឹងមាំ និង​ជា​គណបក្ស​ដែលមាន​ភាពចាស់ទុំ​ខាង​នយោបាយ ក្នុងការ​ដឹកនាំ​ប្រទេស ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​សមាជិក​បក្ស ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងឡាយ​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​របស់​យើងទាំងអស់គ្នា​ឲ្យ​បាន​គង់វង្ស ត្រូវ​ប្រឆាំង​ដាច់ខាត​ជន​ទាំងឡាយ​ណា​ដែល​មានគំនិត​ចង់​បំផ្លាញ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស និង​ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​មាន​រីកចម្រើន​ថែមទៀត។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក ឆាន់ សាផាន និង​ភរិយា​, លោក វ៉ា ថន និង​ភរិយា រួម​ជាមួយ​សហការី និង​អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ បាន​រួម​គ្នា​កសាង​នូវ​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ស្កឹមស្កៃ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៣៤ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​យើង​ក្រោម​ម្លប់ នៃ​សន្តិភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទី មុន

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ចិន នឹង​ប្រើ​កម្លាំង​បាយ បញ្ឈប់​​ការ​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប ទាមទារឲ្យ អ៊ីស្រាអែល ដកខ្លួនចេញពីច្រកឆ្លងកាត់ទីក្រុង Rafah

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន សន្យាបង្កើនការទទួលយកពលករខ្មែរទៅធ្វើការនៅជប៉ុនឱ្យច្រើនថែមទៀត

សន្តិសុខសង្គម១ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

Sokha Hotels

ព័ត៌មានពេញនិយម