Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ សម្រេច​ផ្លាស់​ប្តូរ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​មក​(​ស​.​ស​.​ភ​.) វិញ

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ មក​សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ (​ស​.​ស​.​ភ​.) វិញ​។​ដូច្នេះ សូម​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ វិស័យ​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​សោភណភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់ តែ​ល្អប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ទាំងអស់ មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ សរសេរ​ជា​អក្សរ​កាត់ (​ស​.​ស​.​ភ​.) និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរ​ជា​អក្សរ​កាត់ (EWP) តាមរយៈ​អនុក្រឹត្យ​លេខ ០៣ អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ ដើម្បី​ជំនួស​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​។ សហគ្រាស ស​.​ស​.​ភ​. ត្រូវបាន​កំណត់​ជា​សហគ្រាស​សាធារណៈ​ក្រោម​ទម្រង់​ជា​ក្រុមហ៊ុន​រដ្ឋ ដែលមាន​ឧបនិស្ស័យ​ជា​សហគ្រាស​ពាណិជ្ជកម្ម មាន​ស្វ័យភាព​បរិបូរ​ណ៌​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​ប្រតិបត្តិការ​របស់ខ្លួន​។ សហគ្រាស ស​.​ស​.​ភ​. មាន​បេសកកម្ម​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន នៅ​រាជធានី​ភ្នំពេញ ស្របតាម​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា និង​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​សោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និង​សុខុមាលភាព​។

ចាប់​ពី​ពេលនេះ​តទៅ សហគ្រាស ស​.​ស​.​ភ​. ចាប់​ផ្តើម​ដំណើរការ​ប្រតិបត្តិការ​ការងារ​របស់ខ្លួន​ពេញលេញ​។ ដូច្នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ មក​សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ (​ស​.​ស​.​ភ​.) វិញ​។ អាស្រ័យហេតុនេះ សូម​គ្រប់ ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ វិស័យ​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលជា អតិថិជន​ប្រើប្រាស់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​អនុវត្ត​សេចក្ដីជូនដំណឹង នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​សោភណភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់ តែ​ល្អប្រសើរ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​អាសយដ្ឋាន អគារ​លេខ​៦៩ មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ (​រដ្ឋបាល​រាជធានី​ភ្នំពេញ​) ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ (Facebook) សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ ឬ​តាមរយៈ​តេ​ឡេ​ក្រាម (Telegram លេខ ០៧៧ ៣៥៧ ១០៨ ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៦៤៦ ២២២/ ០១១ ៦៤៦ ២២២ រៀងរាល់​ម៉ោង​ធ្វើការ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម