ព័ត៌មានជាតិ
មជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មកៅស៊ូចិន បង្ហាញឆន្ទៈវិនិយោគ ១ ពាន់លានដុល្លារនៅកម្ពុជា
ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។

អនុស្សារណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ លើគម្រោងវិនិយោគនៅកម្ពុជា។
NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានដឹកនាំប្រតិភូកម្ពុជាដែលរួមមានទាំងអ្នកជំនួញគ្រាក់ៗមួយចំនួនទៅទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិននៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ ។

ក្នុងដំណើរទស្សនកិច្ច លោក ស៊ុន ចាន់ថុល បានជួបជាមួយប្រធានក្រុមហ៊ុនធំៗនៅក្នុងក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិនដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបានចុះទស្សនកិច្ចរោងចក្រនៃក្រុមហ៊ុននិងសហគ្រាសមួយចំនួនរួមមាន៖
១). ក្រុមហ៊ុន MESNAC ដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។
២). ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។
៣). Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃនិងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផលទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ford និងក្រុមហ៊ុន Toyota ជាដើម។

លោកឧបនាយករដ្ឋមន្រ្តីក៏បានចុះទៅរោងចក្រក្រុមហ៊ុន Ecombine Advanced Material Co., Ltd. ដែលមានមូលដ្ឋាននៅទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ តំណាងក្រុមហ៊ុនបានបង្ហាញជូនគណៈប្រតិភូកម្ពុជាអំពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្ររបស់ខ្លួនក្នុងក្រុងឈីងតាវ ក៏ដូចជាបានលើកឡើងពីសវតានៃប្រតិបត្តិការក្រុមហ៊ុននាពេលកន្លងមកផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយលោក Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ។
លោក Wang Luming បានជម្រាបជូនប្រតិភូកម្ពុជាពីសក្ដានុពលសំខាន់ៗក្នុងក្រុងឈីងតាវដូចជា ភាពមមាញឹកនៃកំពង់ផែនិងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។ លោកក៏បានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀតសំដៅបង្កើនភាពជិតស្និទ្ធក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជាផងដែរ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


