ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារ ជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន Samsung Electronics
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិក្សាការងារ ជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics។

ជំនួបនេះធ្វើឡើង ក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ស្ថិតក្នុងទីក្រុង Suwon ខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ។
អមដំណើរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារ និងទស្សនកិច្ចនាឱកាសនេះ មានការចូលរួមពីសំណាក់ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន, ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជានៅក្នុងតំបន់ ដែលស្របនឹងផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung។ ជាការឆ្លើយតប លោកអគ្គនាយកបានទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា ជាមួយគ្នានេះលោកបានបន្ថែមថា ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជាទាំងនោះផងដែរ ហើយមុននឹងក្រុមហ៊ុនធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគ គឺត្រូវឆ្លងកាត់នីតិវិធីផ្ទៃក្នុងតាមលំដាប់លំដោយ ហេតុនេះក្រុមហ៊ុនអាចនឹងត្រូវការចំណាយពេលមួយរយៈ។
ជាការចូលរួមបន្ថែម សំដៅជំរុញការសម្រេចចិត្តរបស់ក្រុមហ៊ុន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងផ្តល់ជូននូវព័ត៌មានយុទ្ធសាស្ត្រចាំបាច់ផ្សេងៗដល់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃមុននឹងឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងវេទិកាផ្សព្វផ្សាយទាក់ទាញវិនិយោគនៅកម្ពុជា “Cambodia Investment Roadshow” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


