Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ឲ្យពិនិត្យលទ្ធភាពរៀបចំតែងតាំងស្ត្រីជាអភិបាលរង នៅមូលដ្ឋានជិតផ្ទះរបស់ពួកគាត់

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពរៀបចំតែងតាំងស្ត្រី ជាអភិបាលរងរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យបម្រើការងារនៅមូលដ្ឋានជិតផ្ទះរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ​ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤នេះ។

​បើតាមប្រមុខរាជរដ្ឋាភិបាល ការរៀបចំតែងតាំងស្ត្រីជាអភិបាលរង ឲ្យបម្រើការងារនៅមូលដ្ឋានជិតផ្ទះរបស់ពួកគាត់ គឺដើម្បីរក្សាភាពសុខុមរមនា នៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ដើម្បីឲ្យរក្សាភាពសុខុមរមនានៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ខ្ញុំសូមឲ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធផលក្នុងការរៀបចំតែងតាំងស្ត្រី ដែលជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសបម្រើការនៅមូលដ្ឋាន ដែលនៅជិតគ្រួសាររបស់គាត់»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជក់ថា កិច្ចការងារនេះ សម្ដេច បានប្រគល់ភារកិច្ចជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលចំពោះការរៀបចំការតែងតាំងស្ត្រី ដែលជាអភិបាលរង នៅជិតផ្ទះរបស់ពួកគាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម