ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ របាយការណ៍អង្គការ Human Rights Watch មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ
អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា របាយការណ៍របស់អង្គការសិទ្ធិមនុស្ស (Human Rights Watch) មិនបានឆ្លុះបញ្ចាំងអំពីការពិតនៅក្នុងប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញរបាយការណ៍នេះ ជាការបរាជ័យក្នុងការបង្ហាញអំពីស្ថានភាពពិត នៃសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការទទួលព័ត៌មាននៅកម្ពុជា។

ការអះអាងបែបនេះ បន្ទាប់ពីអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ បានចេញរបាយការណ៍មួយ ដោយថារាជរដ្ឋាភិបាលកម្ពុជា គាបសង្កត់ និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសំខាន់ៗ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែមករានេះថា ការសន្និដ្ឋានរបស់របាយការណ៍ ដែលបានមើលត្រឹមតែមួយជ្រុង នៃស្ថានភាពពិតប្រាកដនៃការអភិវឌ្ឍរបស់វិស័យទាំងមូលនៅកម្ពុជា គឺជាសេចក្តីសន្និដ្ឋានខ្វះការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ពោលជារបាយការណ៍មានភាពលម្អៀង មានចេតនាធ្វើឲ្យវិស័យនេះអាប់ឱន បង្ខូចកិច្ចខិតខំ សមិទ្ធផល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានពន្យល់ថា នៅកម្ពុជា អ្នកសារព័ត៌មាន បាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ យ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។
លោក ទេព អស្នារិទ្ធ បានលើកឡើងថា ទិដ្ឋភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើង នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយលក្ខណៈចម្រុះ និងសំបូរបែប ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសគឺក្នុងអាណត្តិទី ៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មាន ជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើងទៀត។
បន្ថែមពីលើនេះលោក ទេព អស្នារិទ្ធ បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលកន្លងមកបានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានល្អ និងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ មិនបម្រើឲ្យរបៀបវារៈនយោបាយ ដោយគោរពផលប្រយោជន៍ជាតិកម្ពុជា និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែន ដែលច្បាប់បានកំណត់។ រីឯអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ដែលបានបំពានក្រមសីលធម៌ បំពានលិខិតបទដ្ឋានគតិយុត្តិ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ដោយអនុលោមតាមគោលការណ៍នីតិរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


