ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជា គ្មានមហិច្ឆតាឈ្លានពានអ្នកណាទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា ពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជា ដូចជាប្រទេសទាំងអស់នៅលើពិភពលោកដែរ ហើយកម្ពុជា គ្មានមហិច្ឆតាឈ្លានពានប្រទេសណាទេ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩-២៤ មករា ២០២៤ នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤នេះ។
នៅក្នុងពិធីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសកម្ពុជា គ្មានមហិច្ឆតារំលោភបំពាន ឬឈ្លានពានប្រទេសណាទេ ដោយកម្ពុជា ពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជា ដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះថា «កម្ពុជា គឺគ្មានមហិច្ឆតានៅក្នុងការរំលោភ ឈ្លានពានអ្នកណាទេ កម្ពុជា ពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជា ដូចជាប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយដែលមានច្បាប់ ហាមឃាត់មិនឲ្យធ្វើទំនើបកម្មការពារជាតិរបស់ខ្លួនទេ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពកងទ័ព គឺដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព ទាំងក្នុងក្របខណ្ឌរបស់កម្ពុជា និងក្របខណ្ឌតំបន់។
«បើសិនជាមានស្ថានភាពអីកើតឡើង ឧក្រិដ្ឋកម្ម ឧទាហរណ៍ ភេរវកម្ម ឬមួយក៏បញ្ហាអីដែលកើតមានឡើង ដែលត្រូវការការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចនាយករដ្ឋមន្ត្រី៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


