Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការ៖ ទោះបីមានបញ្ហាប្រឈមខ្លះក្តី តែកងយោធពលខេមរភូមិន្ទ នៅតែបន្តកំណែទម្រង់ឥតរាថយ

បានផុស

នៅ

បើទោះបីជាប្រឈមនឹងការលំបាកមួយចំនួនយ៉ាងណាក្ដី តែកងយោធពលខេមរភូមិន្ទ នៅតែប្ដេជ្ញាបន្តផែនការធ្វើកំណែទម្រង់កងទ័ពដោយឥតរាថយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការអះអាងពីលោនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងថា​ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តផែនការកំណែទម្រង់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងតម្រូវការចាំបាច់នានា ហើយការអនុវត្តផែនការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនេះនៅតែបន្តទៅមុខមិនដកថយឡើយ បើទោះបីជាប្រឈមនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ដូច្នេះថា៖ «គ្មានកំណែទម្រង់ណាមួយដែលងាយស្រួល និងមិនប៉ះពាល់នោះឡើយ។ កំណែទម្រង់ ត្រូវមានការលះបង់ ការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយការកែទម្រង់កងទ័ព ត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចជាតិ»។

តែយ៉ាងណាមិញ លោកនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលកងយោធពលខេមរភូមិន្ទទទួលបានក្នុងរយៈពេលកន្លងមក ដោយលោកនាយឧត្តមសនីយ៍ បានណែនាំឱ្យគ្រប់ស្ថាប័ន កងឯកភាព ត្រូវបន្តកំណែទម្រង់ដ៏ស៊ីជម្រៅនេះតទៅទៀត សំដៅធ្វើឱ្យកងយោធពលខេមរភូមិន្ទ រៀបរយល្អ ទំនើប និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ និងសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលដែលមិនចាំបាច់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់គ្រប់អង្គការចាត់តាំងកងទ័ពទាំងអស់ ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រង ដឹកនាំ បញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៩ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម