Connect with us

ព័ត៌មានជាតិ

រដ្ឋសភា ផ្ដើមដំណើរការនីតិវិធីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ចំនួន ២ រូប

បានផុស

នៅ

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៣១ ខែ​មករា ឆ្នាំ ២០២៤ នា​វិមាន​រដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​គណៈកម្មាធិការ​នាពេលនេះ បានអនុម័ត​លើ​គោលការណ៍ នៃ​ការ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី ៥ ចំនួន ២ រូប ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា រៀបចំ​សេចក្ដីជូនដំណឹង​ជ្រើសរើស​ឥស្សរជន ដែល​មាន​លក្ខណៈសម្បត្តិ​សមស្រប ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​បន្ត​នីតិវិធី។

គួរ​ជម្រាប​ថា ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ចំនួន ៦២ រូប ក្រៅពី​ការ​បោះឆ្នោត​ជ្រើសតាំង តាមរយៈ​ការបោះឆ្នោត​ជា​អ​សកល សមាជិក​ព្រឹទ្ធសភា ២ រូប ត្រូវ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង ២ រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប។

សូម​ជម្រាប​ជូន​ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម