Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ អំពីការមិនយកថ្លៃប័ណ្ណចេញ-ចូលព្រំដែន អំឡុងពេលចូលឆ្នាំថ្មី

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច បានជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន អំពីការមិនយកថ្លៃប័ណ្ណចេញ-ចូលព្រំដែន ប្រទេសទាំងពីរ អំឡុងពេលបុណ្យចូលឆ្នាំថ្មី នាខែមេសាខាងមុខ។ ការឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ កាលពីថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅនេះ សម្ដេច បានជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន អំពីបញ្ហាតម្លៃប័ណ្ណដែលប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃចេញ-ចូល អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំបានជជែកជាមួយគាត់ (នាយករដ្ឋមន្ត្រីថៃ) ថា ឯកឧត្ដម ឥឡូវអញ្ចេះ យើងជិតចូលឆ្នាំកាដូជូនប្រជាពលរដ្ឋយើង ទាំងសងខាងទៅ ឥឡូវតម្លៃសេវាទិដ្ឋការអនុញ្ញាតបងប្អូនចេញ-ចូលហ្នឹង យើងមិនបាច់យកទេ អញ្ចឹងប្រជាពលរដ្ឋខ្មែរមកលេងពេលចូលឆ្នាំ ទៅវិញមិនបាច់បង់ថ្លៃ Re entry ហ្នឹងទេ គាត់ថា ឯកភាព »។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងបន្ថែមថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កំពុងគិតពិចារណាថា នៅក្នុងខែមេសា ឆ្នាំ ២០២៤ខាងមុខនេះ អាចនឹងមិនយកថ្លៃចេញ-ចូលព្រំដែនតែម្ដង ឬមួយយ៉ាងណា។ «ឥឡូវកំពុងតែគិត គាត់ផ្ដល់ជាសញ្ញាវិជ្ជមានហើយ អាចថា មួយខែមេសាហ្នឹង គឺគាត់មិនយក ចាំគេប្រកាស អញ្ចឹងសប្បាយទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម