ព័ត៌មានជាតិ
តំបន់រ៉ាមសារ នៃទន្លេមេគង្គលើខេត្តស្ទឹងត្រែងទាក់ទាញភ្ញៀវទេសចរ មកទស្សនាសត្វស្លាបរស់នៅនារដូវប្រាំង
ទន្លេមេគងលើជាទីជម្រកសត្វស្លាបជាច្រើនប្រភេទដូចជា សត្វក្អែកទឹក ស្មោញ សត្វចំកំកស និងសត្វស្លាប ជាច្រើនប្រភេទទៀត បានបង្ហាញវត្តមាន តាមតំបន់រ៉ាមសារ ក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ពពួកសត្វទាំងនេះជាសក្តានុពលមួយតម្រូវឱ្យអភិរក្សសម្រាប់ធ្វើជាចំណីចក្ខុរបស់ភ្ញៀវទេសចរ នារដូវប្រាំង។
លោក ឈន ឆន អនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា៖ ពពួកសត្វទាំងនេះ វាមករស់នៅដីកោះដូចជា កោះលន កោះព្នៅ កោះពាង និងកោះទន្សាយ សម្បត្តិធម្មឃាតិទាំងនេះរបស់ប្រជាពល រដ្ឋយើងទាំងអស់គ្នា ហើយវាមករស់នៅតំបន់នេះ តែក្នុងវដូវប្រាំងពេលទឹកទន្លេស្រកចុះ សម្បូរត្រីល្អិតជាចំណីលុះដល់ ខែវស្សាវាបានវិលទៅរស់នៅតំបន់ទន្លេសាបវិញ នេះបើតាមការសង្កេតជារៀងរាល់ឆ្នាំកន្លងមក។

លោកបន្តថា៖ បរិមាណសត្វស្លាបដ៍ច្រើននេះជាសមិទ្ធផលមួយបានទាក់ទាញភ្ញៀវទេសចរមកទស្សនាជាហូរហែរ ហើយ បងប្អូនយើងនៅតំបន់នេះ សួមបង្កើនការចូលរួមអភិរក្សទាំងអស់គ្នា សត្វស្លាបទាំងអស់នេះហើយ ដែលអាចទាញឲ្យបងប្អូនប្រជាពលរដ្ឋមានប្រាក់ចំណូលមួយចំណែក សម្រាប់ចិញ្ចឹមជីវភាពរស់នៅ ហេតុអី្វបានជាខ្ញុំហ៊ាននិយាយអញ្ចឹង ដោយសារអ្នកនេសាទទាំងអស់នៅក្នុងតំបន់រ៉ាមសារ ពេលដែលមានភ្ញៀវទេសចរមកទស្សនា គាត់មើលសត្វស្លាប បងប្អូនមានបន្លែបង្ការ មានត្រីមានអីដែលរកបាន គាត់និងបានចំណូលហើយ មិនបាច់យកទៅទីផ្សារទេ អញ្ចឹងទេឱ្យគាត់ចូលរួម អភិរក្សទាំងអស់គ្នា។
លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ចាក់ដែរថា៖គោលការណ៍ខាងលើនេះអាជ្ញាធរស្រុកបានណែនាំទៅបងប្អូនពលរដ្ឋជារឿយៗមកហើយ គឺធ្វើយ៉ាងណាឱ្យពួកគាត់ចៀសវាងការបបាញ់ ដាក់អន្ទាក់ ពាក់មង ហើយចេះស្រឡាញ់និងនាំគ្នាការពារសម្បត្តិធនធានរបស់ខ្លួនវិញ។

លោកបន្តថា៖ នៅតំបន់យើងនេះ សម្បូរទាំងសត្វស្លាប់ គ្រប់ប្រភេទ និងត្រីមេពូជដែលកំពុងរស់នៅក្នុងអន្លុងជ្រៅៗ ជាមួយនេះ ដែរក្នុងនាមខ្ញុំជាអាជ្ញាធរ សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋ ប្រជាសហគមន៍ប្រជាអ្នកនេសាទ ដែលរស់នៅ តំបន់នោះឲ្យថែរក្សា ពពួកសត្វស្លាប ទាំងអស់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ របស់យើងឲ្យចូលក្នុងតំបន់រ៉ាមសារតែម្ដង ដើម្បីទស្សនាព្រៃលិចទឹក សត្វស្លាប និងធនធានផ្សេងៗទៀត ព្រោះតំបន់របស់យើងមានសក្ដានុពលជាតំបន់ទេសចរណ៍ធម្មជាតិ។
លោក យេន មី តំណាងឱ្យប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖ បច្ចុប្បន្នប្រជានេសាទបានចូលរួមអនុវត្តហើយ ព្រោះពួកគាត់មានសង្ឃឹមទៅលើភ្ញៀវទេសចរ មកទស្សានាអាចរកបានប្រាក់ចំណូលតាមរយៈសេវាកម្មទូកដឹកជញ្ជូនភ្ញៀវទស្សនាសត្វស្លាប។

លោកបន្តថា៖ សមាជិកអេកូទេសចរណ៍បានត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរ ដោយបានរៀបចំជាសេវាកម្មទូកឱ្យមានសុវត្ថិភាព ផ្ទះស្នាក់នៅមានបរិយាកាសល្អ កន្លែងបោះតង់កម្សាន្តសប្បាយ និងអាហារដ្ឋានបែបធម្មជាតិផងដែរ។
សូមបញ្ចាក់ថា៖ នៅតំបន់រ៉ាមសារពពួកសត្វក្អែកទឹក ស្មោញនិងស្លាប ផ្សេងៗទៀតមានវត្តមានច្រើននៅរដូវប្រាំងអំណោយផលសម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរមូលដ្ឋាននិងមន្ត្រីផ្នែកបរិស្ថាន បានកំណត់តំបន់ដែនសុវត្តិភាព ហាមចូលធ្វើនេសាទ និងបរបាញ់ហើយនាំគ្នាងាកមកបង្កើនការអភិរក្សដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


