ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅអូស្រ្តាលីរាប់រយនាក់ ប្រមូលផ្តុំគ្នា និងហែក្បួនបង្ហាញការគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសនូវែល សេឡង់ រាប់រយ រាប់ពាន់នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ បានទៅប្រមូលផ្តុំគ្នានៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ដើម្បីបង្ហាញពីការស្វាគមន៍ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។ ក្រៅពីជួបជុំ ប្រជាពលរដ្ឋខ្មែរ ក៏បានដង្ហែក្បួនបង្ហាញពីខ្មែរស្រឡាញ់ខ្មែរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ប្រជាពលរដ្ឋខ្មែរដែលប្រមូលផ្តុំគ្នានាពេលនេះ ខ្លះជាអ្នកធ្វើការ ខ្លះជាអ្នករស់នៅ និងខ្លះទៀត ជានិស្សិតដែលបានទៅសិក្សានៅក្នុងប្រទេសអូស្រ្តាលី។ ពួកគេ គឺមកពីគ្រប់រដ្ឋ គ្រប់ទីក្រុងនៅទូទាំងប្រទេសអូស្រ្តាលី និងមួយចំនួនទៀត បានមកពីប្រទេសនេវែល សេឡង់។ ប្រជាពលរដ្ឋខ្មែរទាំងនេះ ខ្លះបានកាន់បដាស្វាគមន៍ ខ្លះកាន់រូបថតសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងកាន់ទង់ជាតិកម្ពុជាគ្រប់ៗគ្នា ព្រមទាំង បានច្រៀងចម្រៀង ពង្សាវតារខ្មែររួមគ្នាថែមទៀត។ ពួកគេ បានជួបជុំ និងដង្ហែក្បួនទៅកាន់សណ្ឋាគារដែលសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ស្នាក់នៅតែម្តង ដើម្បីបង្ហាញពីគាំទ្ររបស់ពួកគេ។

ក្រុមនិស្សិត ក៏ដូចជាប្រជាពលរដ្ឋខ្មែរ បានប្រកាសគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងប្រកាសអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេ សុទ្ធតែលើកឡើងដូចៗគ្នាថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជាវ័យក្មេង និងពោរពេញដោយសមត្ថភាព។ ពួកគេ ក៏បានលើកឡើងថា ប្រទេសកម្ពុជានាពេលនេះ មានការអភិវឌ្ឍខ្លាំងមែនទែន ដោយសារតែកត្តាសន្តិភាព ដែលជាកត្តាស្នូល និងការដឹកនាំប្រកបដោយភាពឈ្លាសវៃទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ប្រជាពលរដ្ឋខ្មែរ ក៏បានប្រកាសការពារឱ្យបាននូវសុខសន្តិភាពដែលថ្នាក់ដឹកនាំកំពូលរកបានដោយលំបាកថែមទៀតផង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


