Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីប្ដេជ្ញាចំពោះសម្ដេចធិបតី ថា លោកនឹងបន្តជំរុញចំណងទាក់ទងកម្ពុជា-តួកគីឱ្យកាន់តែស៊ីជម្រៅ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានប្ដេជ្ញាចិត្តបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mesut Özcan បានលើកឡើងចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ កន្លងមក ព្រមទាំងបានអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងតួកគីយ៉េ និង​កម្ពុជា។

ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ និងការពង្រឹងពង្រីក​ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ​ និង​ទូលំទូលាយបន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរចំពោះលោក​ Mesut Özcan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មីប្រចាំកម្ពុជា និង​បង្ហាញការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។ សម្ដេចធិបតីមានជំនឿថា ក្រោមអាណត្តិការទូតរបស់លោក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់រួមមានសេដ្ឋកិច្ច វិនិយោគ​ ពាណិជ្ជកម្មសន្តិសុខ ការពារជាតិ អប់រំ​ ទេសចរណ៍​ និង​បរិស្ថាន​ ជាដើម។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកឯកអគ្គរដ្ឋទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង​ស៊ីជម្រៅបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម