Connect with us

ព័ត៌មានជាតិ

កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ កំពុងពិចារណាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

បានផុស

នៅ

កម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ កំពុងពិនិត្យ​ និង​ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ក្រោយជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅឯក្រៅកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ក្នុងទីក្រុងកាហ្សាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ រយៈពេល១០ឆ្នាំមកនេះ ជាពិសេសលើវិស័យពាណិជ្ជកម្ម។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ​និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​ ជាមួយគ្នា។

សម្ដេចធិបតី សង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ក៏ប៉ុន្តែកម្ពុជា គឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានាដែលកម្ពុជាមានស្រាប់ ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ាន ជាដើម។

ក្នុងន័យនេះ សម្ដេច ថា ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA​ ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលសហភាពអឺរ៉ាស៊ី ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ យល់ស្របគ្នាថា កម្ពុជានិងអឺរ៉ាស៊ី មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និង សហភាព​ ​EAEU ឱ្យកាន់តែធំធេង​ និង​ប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម