ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីស្នើអង្គការសហប្រតិបត្តិការសៀងហៃបញ្ជូនមន្ត្រីចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២៧ និង២០២៨
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកសំណើដល់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា ដែលគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៧ និង២០២៨។

សម្ដេចធិបតី បានលើកឡើងនៅក្នុងពេលជួបលោក Nurlan Yermekbayev អគ្គលេខាធិការ SCO នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឯទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងអង្គការ SCO ហើយសម្ដេច បានអរគុណចំពោះការបញ្ជូនក្រុមអ្នកសង្កេតការណ៍ចូលរួមយ៉ាងសកម្មក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣។

សម្រាប់សម្ដេចធិបតី វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតរបស់ SCO គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ សម្ដេច រំពឹងថា អង្គការ SCO នឹងបន្តបញ្ជូនក្រុមអ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៨ ខាងមុខ។
ក្នុងជំនួបដដែលនោះ សម្ដេចធិបតី និងលោកអគ្គលេខាធិការអង្គការ SCO ក៏បានពិភាក្សាលើការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។ លោក Nurlan Yermekbayev បានរាយការណ៍ជូនសម្តេចធិបតី ថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ លោក ថា កម្ពុជានឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបរបស់ខ្លួនទៅកាន់តំណាងរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែលអញ្ជើញមកពីបណ្តាប្រទេសនានា។ ដោយឡែក ក្នុងវិស័យសន្តិសុខ ភាគីទាំងពីរ បានផ្ដោតលើការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធទៅវិញទៅមក ដែលនឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


