ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យដំណើរការប្រព័ន្ធទូរសព្ទសាធារណៈដោះស្រាយចម្ងល់ពីសហគ្រាសអាជីវកម្ម
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖
១). ព័ត៌មានទូទៅ
២). ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម
៣). ព័ត៌មានអំពីការចុះបញ្ជីម៉ាក
៤). ព័ត៌មានអំពីការនាំចេញ-នាំចូល
៥). ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
៦). ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។

ម្ចាស់សហគ្រាស អាជីវកម្ម ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរព័ត៌មានចម្ងល់ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ អាចហៅចូលមកកាន់លេខទូរស័ព្ទ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ។ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការ។
ការប្រកាសដាក់ចេញលេខទំនាក់ទំនងសាធាណៈ ដើម្បីអាចឲ្យម្ចាស់ក្រុមហ៊ុន អាជីវកម្ម និងសាធារណជនទូទៅនឹងទទួល បានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បី ជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


