ព័ត៌មានជាតិ
បុណ្យចេតិយអ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី
ចេតិយរបស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មាតា បិតារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួល និងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ នេះ។

ពិធីបុណ្យនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ហ៊ុន ស៊ីណាត ,លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ,ឯកឧត្ដម ហ៊ុន ម៉ានិត, លោកជំទាវ ហ៊ុន ម៉ាលី កូនរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោក នេត សាវឿន ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងកូនចៅ ញាតិសន្ដានរបស់ត្រកូល ហ៊ុន ជាច្រើនរូបទៀត។
ក្នុងពិធីនេះមាននមស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួមពី សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី ២ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមផងដែរ។

គួរបញ្ជាក់ថា អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង កើតឡើង ២៧ ខែ ០៨ ឆ្នាំ ១៩២៣ និងបានទទួលមរណភាព កាលពីថ្ងៃទី ១២ ខែ ០៧ ឆ្នាំ ២០១៣ ក្នុងជន្មាយុ ៩០ ឆ្នាំ។ ចំណែក មហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី ១៧ ខែ ០៦ ឆ្នាំ ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី ១០ ខែ ០៣ ឆ្នាំ ១៩៩៨។ អ្នកមានគុណទាំង ២ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានដង្ហែមកតម្កល់ទុកនៅក្នុងចេតិយវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ ដើម្បីគោរពបូជា៕
អត្ថបទ ៖ ស្រីរ័ត្ន















-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


