Connect with us

ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ លោកថា ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការសំខាន់ដែលទាំងអស់គ្នាត្រូវធ្វើ ដើម្បីចូលរួមលើកស្ទួយអាជីព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេមបូចា)​ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ បានចេញរបាយការណ៍ ស្តីពី «ស្ថានភាព​សារព័ត៌មាន​នៅ​ក្នុង​កម្ពុជា​ឆ្នាំ​ ២០២៣» ដោយនៅក្នុងរបាយការណ៍នោះ ខេមបូចា បានបញ្ជាក់ថា សមាគមរបស់ខ្លួន បាន​បន្ត​រក​ឃើញ​ករណី​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​ កើត​មាន​ឡើង​ក្នុង​ឆ្នាំ​ ២០២៣ បើ​ទោះ​បីជា​ចំនួន​នេះ​បាន​ថយ​ចុះ​បន្តិច បើប្រៀបធៀប​នឹង​ឆ្នាំ​ ២០២២កន្លងទៅ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា រាល់របាយការណ៍សកម្មភាពដែលបានរៀបចំឡើង គ្រាន់ជាផ្នែកមួយក្នុងការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលមួយសម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀត លើហេតុការណ៍ទាំងនោះ ដោយត្រូវពិនិត្យ និងធានាថា មានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និងដំណោះស្រាយណាមួយ។

លោកមានប្រសាសន៍បន្តថា កិច្ចការនេះចាំបាច់ទាមទារឲ្យមានការចូលរួមសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ពីបណ្តាតួអង្គពាក់ព័ន្ធ មានអ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត ចាំបាច់ដល់ដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ដើម្បីធានាសុក្រឹតភាពព័ត៌មាន និងធាតុចូលគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់តួអង្គទាំងអស់ សំដៅរួមចំណែកគាំទ្រដល់គោលបំណងរួមគឺ៖ ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង។

ប​ន្ថែមពីលើនេះលោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់អង្គភាព ឬសមាគមទាំងអស់ឲ្យចូលរួមសហការផ្តល់ព័ត៌មានអំពីស្ថានភាព ក៏ដូចជារបាយការណ៍ដែលខ្លួនបានរៀបចំដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាតួអង្គចាំបាច់ក្នុងដំណើរការការងារប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីឈានទៅសម្រេចនូវគោលបំណងរួមខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានឲ្យដឹងដែរថា នៅក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ផ្អែកតាមទិន្នន័យក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ នៅនិងពីគ្រប់ទិសទីទូទាំងប្រទេស។ អ្នកសារព័ត៌មានចំនួនប្រមាណ ១ម៉ឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ចំនួនជាង ២ពាន់ បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០២៣ដដែល ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មានចំនួន ៦អង្គភាព និងចំនួន ១អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន​ បានលើកឡើងទៀតថា ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មាន ពិតជាបានចូលរួមលើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា «អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក»។

លោក ទេព អស្នារិទ្ធ បញ្ជាក់ទៀតថា ទាំងនេះជាទិដ្ឋភាពរួមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយសណ្តាប់ធ្នាប់ មានលក្ខណៈចម្រុះ និងសំបូរបែប ក្នុងការផ្សព្វផ្សាយពីស្ថានភាពពិតនៅក្នុងសង្គម និងការពិតនៃកម្ពុជាឲ្យបានដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

វឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីភាពដឹកនាំដ៏ឆ្លាតវៃ ត្រឹមត្រូវ និងប្រកបដោយថាមពលរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតាមមាគ៌ាដឹកនាំប្រកបដោយបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដា្ឋភិបាលកម្ពុជា ដែលបាននាំមកនូវកំណើន និងការរីកចម្រើនឥតឈប់ឈរពីមួយអាណត្តិទៅមួយអាណត្តិ។ ក្នុងអាណត្តិទី ៧នេះ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើង។

ជាថ្មីម្តងទៀត លោក ទេព អស្នារិទ្ធ ក្នុងនាមជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួន ជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ ប្រកបដោយការទទួលខុសត្រូវ។

ជាងនេះទៀត  អ្នកសារព័ត៌មានត្រូវកសាង និងថែរក្សាទំនាក់ទំនងល្អជាមួយតួអង្គផ្សេងៗ ដែលជាប្រភពព័ត៌មាន។ ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន គ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣២ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៧ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម