ព័ត៌មានជាតិ
កម្ពុជា មានសហគ្រាសគ្រឹះស្ថានជាង ៤ ម៉ឺន ៣ ពាន់រោងចក្រ កម្មករជិត ២ លាននាក់ នៅទូទាំងប្រទេស
គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ កម្ពុជា មានសហគ្រាសគ្រឹះស្ថាននៅទូទាំងប្រទេសជាង ៤ ម៉ឺន ៣ ពាន់ រោងចក្រ ដោយមានកម្មករ-និយោជិតប្រមាណជិត ២ លាននាក់ ក្នុងនោះ ស្រីជាង ១ លាននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ១០ មេសា នេះថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ នៅទូទាំងប្រទេសមានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរសរុបចំនួន ៤៣ ៤៦១ រោងចក្រ មានកម្មករ-និយោជិត ១ ៧៧៣ ១២១ នាក់ ស្រី ១ ០៧០ ៥៤៣ នាក់។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរមានចំនួន ១ ៥៧៩ រោងចក្រ មានកម្មករ-និយោជិត ៩២៥ ៤៦៥ នាក់ ស្រី ៦៩៨ ៧២៦ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ៤១ ៨៨២ រោងចក្រ មានកម្មករ-និយោជិតចំនួន ៨៤៧ ៦៥៦ នាក់ ស្រី ៣៧១ ៨១៧ នាក់។
លោក កត្តា អ៊ន បានបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមត្រីមាសទី ១ ឆ្នាំមុន មានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរសរុបចំនួន ១៧ ១០២ រោងចក្រ មានកម្មករ ១ ៥០១ ៩៤៩ នាក់ ស្រី ៩៤៨ ៣៣៨ នាក់ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរចំនួន ១ ៣២៥ នាក់ មានកម្មករ ៨៥៥ ០២១ នាក់ ស្រី ៦៧០ ៩២៣ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ១៥ ៧៧៧ មានកម្មករ ៦៤៦ ៩២៨ នាក់ ស្រី ២៧៧ ៤១៥ នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា គ្រាន់តែក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងក្រៅកាត់ដេរបើកថ្មី សរុបចំនួន ៣ ០៤៨ រោងចក្រ មានកម្មករ-និយោជិត ចំនួន ១៤០ ៥២៤ នាក់ ស្រី ៨៣ ១០៧ នាក់ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរមានចំនួន ១៦៣ រោងចក្រ មានកម្មករ-និយោជិតចំនួន ៧៩ ៧២១ នាក់ ស្រី ៥៥ ៤១៤ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ២ ២៨៥ រោងចក្រ មានកម្មករ-និយោជិតចំនួន ៦០ ៨០៣ នាក់ ស្រី ២៧ ៦៩៣ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន