ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ព្រឹទ្ធសភានឹងដំណើរការល្អ ក្រោយជួបសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរជាង ៣ ម៉ោង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ នេះ បានជួបសន្ទនាជាមួយ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ និងសមាជិកព្រឹទ្ធសភាពីររូបទៀតគឺលោក សុក ហាច និងលោក សេង ម៉ាឌី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេលជាង៣ម៉ោងនៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាលគោរពគ្នាទៅវិញទៅមក ធ្វើឲ្យសម្ដេចជឿជាក់ថា ព្រឹទ្ធសភានឹងដំណើរការល្អ ខណៈថ្នាក់ដឹកនាំសភាទាំងអស់ក៏បានជូនពរគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមក។
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ អង្គព្រឹទ្ធសភា ដែលវត្តមានសមាជិក សមាជិកាសរុប ៦២រូប បានបោះឆ្នោតជ្រើសរើសសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី ០៥៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


