Connect with us

ព័ត៌មានជាតិ

ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នង​រលំ និងប៉ើងដំបូល

បានផុស

នៅ

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣៣ខ្នងស្រុកជាប់ព្រំដែនថៃចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ រងការខូចខាត់ប៉ើងដំបូល និងដួលរលំដោយសារមានភ្លៀងលាយឡំជាមួយខ្យល់ខ្លាំងលើកដំបូងបន្ទាប់ពីអាកាសធាតុក្តៅខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអាជ្ញាធរស្រុកថ្មពួកបានអោយដឹងថា កាលពីរសៀលថ្ងៃទី៥ឧសភានេះ នៅស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ឃុំរងការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន១៨ខ្នង និងខូចខាតធ្ងន់ដួលរលំទាំងស្រង់ ចំនួន៨ខ្នងផ្ទះ ក្នុងនោះមាននៅឃុំគំរូ ប៉ះពាល់៦ខ្នង និងឃុំថ្មពួក ប៉ះពាល់១២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរចំនួន៨ខ្នងដែល ដួលរលំទាំងស្រុង និងផ្ទះដួលសង្កត់ គោយន្តកន្ត្រៃ១គ្រឿង។

ចំណែកអាជ្ញាធរស្រុកម៉ាឡៃវិញបានអោយដឹងដែលថា ស្រុកម៉ាឡៃ ក៏មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ឃុំពង្រលើ២ភូមិ ខូចខាតផ្ទះសំបែងចំនួន១៥ខ្នង និងខូចខាតដួលរំលំ ចំនួន៤ខ្នង ក្នុងនោះមានភូមិទួលពង្រប៉ះ ពាល់៧ខ្នងនិងដួលរលំទាំងស្រុង៤ខ្នង និងភូមិភ្នំដូនសំប៉ះពាល់ផខ្នង។

ក្រោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ អាជ្ញាធរនៃស្រុកទាំងពីរបានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថ និងកម្លាំងយោធាបានចុះទៅពិនិត្យ ហើយជួយអន្តរាគមន៍រុះរើរៀបចំសម្ភារទុកដាក់លុះព្រឹកឡើងកម្លាំង និងចុះជួយរុះរើនិងជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម