Connect with us

ព័ត៌មានជាតិ

កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៤ បណ្ដុះបណ្ដាលយុវជន ជាង ៥០០នាក់

បានផុស

នៅ

លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៤ ដែលមានយុវជនស្ម័គ្រចិត្តទូទាំង ២៥ រាជធានី ខេត្ត និងស្រុកកងមាសចូលរួមសរុបចំនួន ៥២៥នាក់ ក្នុងនោះមានស្រីចំនួន៣២៧នាក់។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជាច្រើនរូបផ្សេងទៀត។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងសំខាន់ៗ៖ ១. ផ្តល់សញ្ញាណទូទៅ និងបរិបទទាក់ទងនឹងការងារស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ/VMC) ដល់អ្នកស្ម័គ្រចិត្តបង្គោល និងយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត។ ២. ផ្តល់ជាចំណេះដឹងជាក់លាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងដែលយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត នឹងជ្រើសរើស។ ៣. ផ្តល់ជំនាញទន់សំខាន់ៗមួយចំនួន ដើម្បីជាទុនដល់យុវជនសម្រាប់បំណិនជីវិតប្រចាំថ្ងៃ និងការបំពេញការងាររបស់ពួកគេ។

៤. ផ្តល់ឱកាសដល់យុវជនស្ម័គ្រចិត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងអ្នកដទៃ និងបង្កើនការរីករាយជាវិជ្ជមាន។ ៥. ផ្តល់ឱកាសដល់មន្ត្រីសម្របសម្រួលកម្មវិធី ឱ្យបានយល់កាន់តែច្បាស់ និងមានភាពស្និទ្ធស្នាលជាមួយយុវជនស្ម័គ្រចិត្ត ដើម្បីអាចត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែង។ ៦. ការភ្ជាប់ទំនាក់ទំនងរវាងអ្នកស្ម័គ្រចិត្តបង្គោល មន្ត្រីទទួលបន្ទុក និងយុវជនស្ម័គ្រចិត្តប្រចាំរាជធានី ខេត្ត នីមួយៗ។ ៧. ការពិភាក្សាអំពីផែនការបន្ទាប់ ការជ្រើសរើសប្រធានបទ និងការរៀបចំសរសេរគម្រោង។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ មានរយៈពេល ៣ថ្ងៃ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប។ ក្នុងឆ្នាំ២០២៤ នេះ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ មានយុវជនស្ម័គ្រចិត្តចូលរួមអនុវត្តគម្រោងចំនួន ៤៣០នាក់ និងយុវជនបង្គោលចំនួន ៩០នាក់ ដើម្បីចុះអនុវត្តគម្រោងតូចៗចំនួន ៨៦ គម្រោង នៅតាមសហគមន៍នានានៅទូទាំង ២៥ រាជធានី ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ នាទី មុន

កុមារ១២០នាក់ មើលកុន 3D លើកដំបូងក្នុងឆាកជីវិត ជាមួយមីជាតិ នៅខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

អ៊ីស្រាអែល ប្រកាសទម្លាក់គ្រាប់បែកនៅហ្គាហ្សាដល់ឆ្នាំ ២០២៥ មិនខ្វល់ពាក្យរិះគន់

សេដ្ឋកិច្ច១០ នាទី មុន

​ទុរេនមួយហិកតា​ អាចរកប្រាក់ចំណូលបានប្រមាណ ​២ ម៉ឺនដុល្លារ​

ព័ត៌មានជាតិ១១ នាទី មុន

នាយករដ្ឋមន្ត្រី អំពាវឱ្យបង្កើតយុទ្ធសាស្ត្រផ្លាស់ប្ដូរឥរិយាបថសង្គម តាមរយៈការប្រដៅកុមារបែបវិជ្ជមាន

ព័ត៌មានជាតិ១៥ នាទី មុន

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាខេត្តកោះកុង ជាង ១២០ នាក់ អវិជ្ជមានការតេស្តរហ័សរកសារធាតុញៀន

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២២ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម