ព័ត៌មានជាតិ
លោក មាស វីរិទ្ធ៖ ការចូលរួមអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀនថយចុះ
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថា ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀននៅមូលដ្ឋានថយចុះ។

លោកនាយឧត្តមសេនីយ៍ បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ០០៦ សសរ.អ.ជ.ប.គ.ញ.ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណ:គ្រប់គ្រងកម្មវិធីទូរស័ព្ទដៃNodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ជាការប្រជុំដោយផ្ទាល់ និងពីចំងាយ Zoom ដែលមានអ្នកចូលរួមពីថ្នាក់ជាតិ និងក្រោមជាតិ (រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក)។
លោកអគ្គលេខាធិការ បានសាទរ លើកទឹកចិត្តឱ្យចូលរួម បំផុសឱ្យបន្តផ្សព្វផ្សាយនូវសេចក្តីអំពាវនាវ ជំរុញការទាញយកកម្មវិធី App Nodrug ពីសំណាក់សាធារណជន ពិសេស យុវជន ដើម្បីទទួលចំណេះដឹង រាយការណ៍ករណីគ្រឿងញៀនក្នុងមូលដ្ឋាន ដើម្បីចូលរួមធ្វើឱ្យសម្រេចបាននូវឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាត់បន្ថយ និងឈានទៅលុបបញ្ហាគ្រឿងញៀន “រួមគ្នាដើម្បីជិវិត និងសហគមន៍គ្មានគ្រឿងញៀន”។

ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ បានបន្តថា ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់របស់សាធារណជនមានន័យថា ចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាំឱ្យបញ្ហាគ្រឿងញៀននៅមូលដ្ឋានថយចុះ ហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែចូលរួមដោះស្រាយនូវព័ត៌មានដែលផ្តល់ដោយប្រជាពលរដ្ឋមកកាន់ App Nodrug៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


