ព័ត៌មានជាតិ
វៀតណាមស្នើគម្រោងកសាងកំពង់ផែធំតម្លៃ ២ ប៊ីលានដុល្លារ នៅភាគខាងត្បូងប្រទេស
ក្រុមហ៊ុនវៀតណាមបានស្នើដាក់គម្រោងកសាងកំពង់ផែដឹកទំនិញដ៏ធំ តម្លៃ ២ ប៊ីលានដុល្លារ លើផ្ទៃដី ៣៥០ ហិចតា ស្ថិតលើឆ្នេរសមុទ្រខេត្ត Ba Ria – Vung Tau ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។

ក្រសួងដឹកជញ្ជូនវៀតណាម បាននិយាយថា មានក្រុមហ៊ុនធំៗចំនួន៣ បានស្នើឱ្យកសាង និងធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ Cai Mep Ha ក្នុងក្រុង Phu My Town។ ដំណាក់កាលដំបូងរបស់គម្រោង នឹងអនុវត្តចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ដែលពាក់ព័ន្ធនឹងការកសាងចំណតផែចំនួន២ ដើម្បីដាក់នាវាកុងតឺន័រផ្ទុកទម្ងន់រហូតដល់ ២៥០ ០០០ DWT ។
ក្រុមហ៊ុនដែលដាក់សំណើរួមមានសាជីវកម្មវិនិយោគទុនរដ្ឋ (SCIC) ក្រុមហ៊ុន Geleximco Group ដែលមានមូលដ្ឋាននៅក្រុងហាណូយ និងក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។
បើតាមក្រសួងដឹកជញ្ជូនដដែល នៅក្នុងឯកសារដែលបានផ្ញើទៅរដ្ឋាភិបាលកាលពីសប្តាហ៍មុន សំណើសម្រាប់ដំណាក់កាលទី ១ គឺស្របតាមផែនការមេទាំងមូលរបស់វៀតណាម និងផែនការលម្អិតសម្រាប់កំពង់ផែសមុទ្រ ទៅតាមទំហំ និងមុខងាររបស់នាវា។
ដោយសារតែការវិនិយោគនៃគម្រោងនេះធំ ក្រសួងបាននិយាយថា វិនិយោគិនត្រូវបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន និងសមត្ថភាពក្នុងការរៀបចំដើមទុនជាមូលដ្ឋាន ដើម្បីទទួលបានការអនុម័តស្របតាមបទប្បញ្ញត្តិ។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន កំពង់ផែសមុទ្រនៅខេត្ត Ba Ria – Vung Tau មានចំណតផែចំនួន ៧ ដែលមានសមត្ថភាពផ្ទុករហូតដល់ ៧,៦៦ លាន/ឆ្នាំ នៃប្រភេទកុងតឺន័រ ២០ហ្វីត (TEUs)។ ទោះយ៉ាងណាក៏ដោយ ការដឹកជញ្ជូនកុងតឺន័រជាមធ្យមក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះនៅកំពង់ផែនោះ មានលើសពី ៨ លាន TEUs/ឆ្នាំ ដូច្នេះលើសពីសមត្ថភាពដែលបានកសាងឡើងសម្រាប់ចំណតកុងតឺន័រ។
ក្រោមផែនការមេរបស់រដ្ឋាភិបាលស្ដីពីការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាមសម្រាប់ទសវត្សរ៍នេះ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំពង់ផែ Cai Mep Ha ត្រូវបានកំណត់ថាជាតំបន់កំពង់ផែសមុទ្រអាទិភាពមួយ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


