Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ពង្រឹងយន្តការជួយគាំទ្រ សាលាមធ្យមសិក្សាធនធាន ក្លាយជាសាលារៀនគំរូ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានអញ្ជើញដឹកនាំកិច្ចស្ដីពី ការបំពេញការងាររបស់សាលាធនធាន និងការចុះគាំទ្រសាលាធនធានរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ថ្នាក់ដឹកនាំ គម្រោងទីប្រឹក្សាគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងយន្តការក្នុងការចុះជួយគាំទ្រ និងវាយតម្លៃសាលាមធ្យមសិក្សាធនធាន ឱ្យក្លាយជាសាលារៀនគំរូ។ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោង ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការកែលម្អលទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូដោយទទួលបានលទ្ធផលល្អ។

ក្នុងឆ្នាំសិក្សាកន្លងមកនេះ ក្រោមការគាំទ្ររបស់គម្រោង វិទ្យាល័យធនធានចំនួន១៨ និងវិទ្យាល័យបណ្ដាញចំនួន៥ បានជាប់ពានរង្វាន់ស្តង់ដាសាលារៀនគំរូ ហើយវិទ្យាល័យចំនួន៧ និងវិទ្យាល័យបណ្ដាញចំនួន៣ ទទួលបានបណ្ណសរសើរលើកទឹកចិត្ត។

ឆ្លៀតក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ក្នុងការជួយគាំទ្រសាលាមធ្យមសិក្សាធនធាន ឱ្យជាប់ស្តង់ដាសាលារៀនគំរូ បានចំនួនច្រើនបន្ថែមទៀត តាមរយៈ ១. ការរៀបចំឯកសារសង្ខេបមេរៀន ការបង្រៀនបន្ថែមម៉ោង ការបំប៉នសិស្ស សម្រាប់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ២. ការរៀបចំប្រព័ន្ធលើកទឹកចិត្តនាយកនិងគ្រូបង្រៀន ៣. រៀបចំក្រុមការងារចុះជួយគាំទ្រជាប្រចាំ និង ៤. ការចងសម្ព័ន្ធមេត្រីភាពរវាងសាលារៀនដើម្បីជួយគ្នា។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយ នៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ ត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើននូវប្រសិទ្ធភាព នៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ១០ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម