ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន៖ ការងារផ្សព្វផ្សាយព័ត៌មានក្នុងបរិបទឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទឌីជីថល សំខាន់ គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយ ទើបក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័នទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០មិថុនា ខណៈលោក និងលោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីដំណើរការ អភិវឌ្ឍន៍វិស័យព័ត៌មានក្នុងដំណាក់កាលបរិវត្តកម្មDigital ។
លោក នេត្រ ភក្រ្ដា មានប្រសាសន៍ថា តូនាទីរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសេនាធិការឱ្យក្រសួងព័ត៌មាន និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការក្តាប់ព័ត៌មាន និងឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានញ៉ុះញ៉ុងបំភ្លៃការពិត។ លោក នេត្រ ភក្ត្រា ថ្លែងបញ្ជាក់ថា តូនាទីរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញជាផ្នែកមួយនៃការក្តាប់ព័ត៌មាន និងឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗដែលកើតមាន។ ក្រសួងព័ត៌មានក៏បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលបានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញផ្សព្វផ្សាយ គឺជាព័ត៌មានដែលមានភាពត្រឹមត្រូវ ពិតប្រាកដមិនបំពុល។

លោករដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្នុងអាណត្តិទី៧ នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ២០២៤ គឺជាឆ្នាំដែលត្រូវចាប់ហ្វ្រាំងដើម្បីវាយតម្លៃអំពីខ្លួនឯង ហើយបន្តទៅមុខទៀតប្រកបដោយការធានាប្រសិទ្ធភាព ។ ដូច្នេះហើយ ការធានាបាននូវនិរន្តភាពការងារ អនុវត្តន៍នូវគោលនយោបាយដែលបានដាក់ចុះ គឺយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីបានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ ហើយជំរុញឱ្យបន្តពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការបំពេញការងារប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីសម្របទៅនឹងការវិវត្ដនៃបច្ចេកវិទ្យានិងភាពស្រួចស្រាលនៅក្នុងការប្រកួតប្រជែងផ្នែកព័ត៌មាន។

លោក កើត ឆែ ថ្លែងថា ចំណុច៣ដែលមន្ត្រីព័ត៌មានត្រូវប្រកាន់យក គឺការអភិវឌ្ឍន៍ស្ថាប័ន ការអភិវឌ្ឍន៍ធនធានមនុស្សនិងការបំពាក់សម្ភារបច្ចេកទេស។ ពាក់ពន្ធ័នឹងសម្ភារៈបច្ចេកទេសលោក កើត ឆែ លើកឡើងថា សំខាន់តើយើងចេះប្រើឧបករណ៍សម្ភារៈបច្ចេកទេសទាំងនោះបានកំរិតណា។ ដូច្នេះមន្ត្រីព័ត៌មានត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមតម្រូវការជាក់ស្តែងក្នុងបរិបទDigital មាននយ័ថា មុនអោយព្រះជួយទាល់តែយើងជួយខ្លួនឯងជាមុនសិន។

នាឱកាសនោះដែរ លោក នេត្រ ភក្រ្តា និងលោក កើត ឆែ បានអញ្ជើញផ្តល់លិខិតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានរាជធានីភ្នំពេញ ចំនួន២៦នាក់ ដែលបានខិតខំបំពេញការងារដែលជាការផ្តល់កំលាំងចិត្ត និងថាមពលបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ។ ដូចប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា រយះពេល៩ខែកន្លងមកនេះ គឺគ្មានការសង្ស័យទៀតទេលើដំណើរការវិវឌ្ឍន៍រីកចំរើន នឹងបោះជំហានទៅមុខរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជាស្របតាមនយោបាយបញ្ជកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។

លោក នេត្រ ភក្រ្តា បានស្រង់ប្រសាសន៍ សម្តេចធិបតីហ៊ុន ម៉ាណែត ដោយគូសបញ្ជាក់ថា អំរែក៤៥ឆ្នាំគឺធ្ងន់ណាស់ហើយដែលអ្នកបន្តវេនទទួលយកអំរែកមួយដ៏ធ្ងន់នេះ គឺយើងត្រូវរត់ទាំងអស់គ្នា ទើបសម្រេចគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ដែលនឹងនាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ និងជាប្រទេសមានចំណូលកំរិតខ្ពស់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


