ព័ត៌មានជាតិ
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖០០នាទី មានបុរសវ័យចំណាស់ម្នាក់ អាយុ ៥០ឆ្នាំ ត្រូវបានសត្វថ្លែនមួយក្បាលខាំបណ្តាលឱ្យស្លាប់ ក្រោយពីបានដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាព។ នេះបើតាមការឱ្យដឹងពី អគ្គស្នងការដ្ឋាននគរបាលជាតិ។

ហេតុការដ៍ចម្លែកមួយនេះ បានកើតឡើងនៅត្រង់ចំណុច ៣៦គ្រួសារ ស្ថិតនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះដែលបានស្លាប់ដោយសាសត្វថ្លែនខាំមាន ឈ្មោះ កង អ៊ីន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករមានទីកន្លែងកំណើតរស់នៅ ភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ន រស់នៅចំណុច ៣៦គ្រួសារ ស្ថិតនៅភូមិស្រែពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមការបំភ្លឺពីប្រពន្ធសពជនរងគ្រោះ ឈ្មោះ សួន មិត អាយុ ៤៧ឆ្នាំ ដែលរស់នៅជាមួយគ្នានៅចំណុចកន្លែងកើតហេតុខាងលើ បានបញ្ជក់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលប្ដីរបស់គាត់ស្លាប់ នៅមុនពេលកើតហេតុ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៩៖០០នាទីយប់គាត់ និងប្តីដែលជាជនរងគ្រោះបានដេកសម្រាកនៅលើផ្ទះរបស់គាត់ និងកូនៗចំនួន ៣នាក់ ទៀតនៅក្នុងមុងជាមួយគ្នា។ លុះដល់ម៉ោង ២៤៖០០ នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ប្ដីរបស់គាត់បានស្រែកហៅឱ្យគាត់យកកូនៗ របស់គាត់ចេញពីមុងពេលនោះគាត់ស្មានថាប្ដីរបស់គាត់ត្រូវសត្វពស់ចឹកពេលនោះគាត់ក៏រកមើលសត្វពស់ តែរកមើលមិនឃើញ ឃើញតែសត្វថ្លែន ១ក្បាល នៅកន្លែងនោះ។ ភ្លាមនោះបុរសជាដែលជាជនរងគ្រោះគាត់ក៏បានវាយសត្វថ្លែននោះ តែវាយមិនត្រូវសត្វថ្លែននោះក៏បានជ្រុះទៅដីបាត់ទៅ។

ក្រោយពេលដែលថ្លែនសត្វថ្លែននោះ បានខាំក្នុងរយៈប្រហែល ១ម៉ោង ប្ដីរបស់គាត់មាន អាការៈចុកទ្រូង និងរឹងថ្គាម រហូតដល់ម៉ោង ០៣៖០០នាទី ទាបភ្លឺ ប្ដីគាត់មានអាការៈធ្ងន់ធ្ងរទៅៗដោយរឹងថ្គាមនិយាយពុំកើត និងបែកពពុះមាត់ រហូតដល់ម៉ោង ០៥៖០០នាទីព្រឹក ទើបមានអ្នកជិតខាងជួយជូនប្ដីគាត់យកទៅសង្គ្រោះ នៅមណ្ឌលសុខភាពនៅកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រហូតដល់ម៉ោង ០៨៖០០នាទី គាត់បានទទួលដំណឹងពី ឈ្មោះ យ៉ង់ លីន ដែលជាអ្នកជូនប្ដីគាត់ទៅនោះថាប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
តាមការពិនិត្យលើសាកសពដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត និងកម្លាំងប៉ុស្ដិ៍នគរបាលស្រែព្រះបានធ្វើកោសលវិច្ឆ័យទៅលើដងខ្លួននៃសពជនរងគ្រោះ និងបានសន្និដ្ឋានថា ឈ្មោះ កង អ៊ីន ភេទប្រុស អាយុ ៥០ឆ្នាំ ពិតជាស្លាប់ដោយសារសត្វថ្លែនខាំ ពិតប្រាកដមែន មិនមែនពាក់ព័ន្ធក្នុងអំពើឃាតកម្មឡើយ។ ក្រោយពីបានពិនិត្យទៅលើដងខ្លួនសាកសពចប់សពគ្រប់ រួចមកកម្លាំងសមត្ថកិច្ចបានធ្វើការប្រគល់សាកសពឱ្យទៅ ក្រុមគ្រួសារសពយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋានរបស់ខ្លួន៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


