ព័ត៌មានជាតិ
ក្រសួងអប់រំ បណ្ដុះបណ្ដាល ការគ្រប់គ្រងផលប៉ះពាល់ សម្រាប់ការសាងសង់ ជំហានទី២
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកវគ្គសិក្ខាសាលា ស្តីពី “ការគ្រប់គ្រងផលប៉ះពាល់សុវត្ថិភាព បរិស្ថាន សង្គម ការអនុវត្តនីតិវិធីលទ្ធកម្ម នីតិវិធីហិរញ្ញវត្ថុ ការគ្រប់គ្រងរៀចំបន្ទប់ពិសោធន៍មុខវិជ្ជា និងសាងសង់សំណង់ ជូនគណៈកម្មការគ្រប់គ្រងសាលារៀនសម្រាប់ការសាងសង់ SMC-C ជំហានទី២”។

សិក្ខាសាលានេះ រៀបចំក្រោមអធិបតីភាព លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងកែលម្អការអប់រំចំណេះទូទៅ ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំគម្រោង ប្រធាន មន្ត្រីបង្គោលនៃអង្គភាពពាក់ព័ន្ធ និងសហការី ព្រមទាំងមន្ត្រីមន្ទីរអប់រំ តាមខេត្តនីមួយៗ និងគណៈកម្មការណ៍គ្រប់គ្រងសាលារៀនសម្រាប់ការសាងសង់។

វគ្គបណ្តុះបណ្តាលមានគោលបំណង៖ ១. សិក្ខាកាមបានយល់ពីមុខងារ និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងសាលារៀន សម្រាប់ការសាងសង់ (SMC-C) ដើម្បីអនុវត្តសកម្មភាពគ្រប់គ្រងការសាងសង់។ ២. បានយល់ពីនីតិវិធីលទ្ធកម្ម វិធីសាស្ត្រធ្វើលទ្ធកម្ម សម្ភារសំណង់ កម្លាំងពលកម្ម និងការរៀបចំឯកសារពាក់ព័ន្ធ។ ៣. បានយល់ពីការរៀបចំថវិកា និងការរៀបចំឯកសារតាមដំណាក់កាលនីមួយៗ។ ៤. បានយល់ពីលក្ខណៈរូបរាងបច្ចេកទេស គំនូរប្លង់ នៃអគារសិក្សាថ្មី ផ្ទះស្នាក់នៅគ្រូបង្រៀន និងការរៀបចំបន្ទប់មុខវិជ្ជា។ ៥. បានយល់ដឹងពីនិតិវិធីគ្រប់គ្រងបរិស្ថាន និងសុវត្ថិភាពសង្គមក្នងពេលសាងសង់។

គួរបញ្ជាក់ថា សិក្ខាសាលាប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ មានសមាសភាពចូលរួមសរុបចំនួន ២១៥ នាក់ ស្រី ៣៦នាក់ មកពីខេត្តចំនួន១០ រួមមានសាលាចំនួន២០៖ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកណ្តាល ខេត្តកោះកុង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគីរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង នៅសណ្ឋាគា Empress Angkor ខេត្តសៀមរាប៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


